Connect with us

ព័ត៌មានជាតិ

នៅ​រាជធានី​ភ្នំពេញ មក​ដល់​ពេលនេះ មានផ្សារ​ណា​ខ្លះបានបិទ?

បានផុស

នៅ

ការផ្ទុះ​កូវីដ​នៅក្រុង​ភ្នំពេញ បានរាលដាល​គ្រប់​មូលដ្ឋាន​ទាំង ១៤ ខណ្ឌ។ ផ្សារលក់ដូរ​មួយ​ចំនួន ស្ថិត​ក្នុង​ការ​ព្រួយ​បារម្ភ ដោយសារ​មានករណីផ្ទុះ​ឆ្លង​លើអាជីវករ សន្តិសុខ និង​ពលរដ្ឋ​ចេញចូល។

មក​ដល់​ពេលនេះ មាន​ផ្សារ​ចំនួន ១៣​ ត្រូវ​បានផ្អាក​បណ្តោះអាសន្ន​ក្នុង​នោះមាន​៖

-ផ្សារ​អូរឫស្សី
-ផ្សារចាស់
-ផ្សារ​ដើម​គ
-ផ្សារ​អូឡាំពិក
-ផ្សារ​កណ្តាល
-ផ្សារ​នាគមាស
-ផ្សារ​បឹងត្របែក​ផ្លាហ្សា
-ផ្សារ​ធំ​ទួលសង្កែ (ផ្សារ​សាំហាន់)
-ផ្សារ​ពោធិចិនតុង
-ផ្សារ​ត្រពាំង​ថ្លឹង
-ផ្សារ​ឯករាជ្យ ១
-ផ្សារ​ទួលពង្រ
-ផ្សារ​សេនជូរី​ផ្លាហ្សា

គិត​ត្រឹម​ថ្ងៃទី ១៩ មេសា ​នៅ​ផ្សារ​អូរឫស្សីមាន​អ្នក​ឆ្លង​ចំនួន ៤១៩ នាក់ ផ្សារដើមគរ​ចំនួន ២១៣ នាក់ ផ្សារនាគមាស​ចំនួន ៩០ នាក់ ផ្សារ​បឹងត្របែក​ផ្លាហ្សា​ចំនួន ១៤ នាក់ និង​ផ្សារកណ្តាល​ចំនួន ៤៨ នាក់ ដែល​ភាគច្រើន​ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ទាំងនោះ​​តែម្តង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម