ព័ត៌មានជាតិ
ឈ្វេងយល់ពីអត្ថប្រយោជន៍នៃ “កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ”
បើតាមក្រុមប្រឹក្សាជាតិគាំពារសង្គម កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ មិនត្រឹមតែជាជំនួយសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ដោយមិនបោះបង់ពលរដ្ឋណាម្នាក់។ តស់មកឈ្វេងយល់ពីអត្ថប្រយោជន៍នៃ “កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ”

១.សារបាន
កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណង លើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងដោះស្រាយកង្វះអាហារូបត្ថម្ភចាប់តាំងពីនៅក្នុងផ្ទៃ ដល់កុមារអាយុ ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ ជាពិសេសជួយសម្រាលការលំបាកផ្នែកជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងសមាជិកគ្រួសារជាជនមានពិការភាព ជនចាស់ជរា និងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។
២.ក្រុមគោលដៅ
គ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងសមាជិកគ្រួសារដែលជាជនងាយរងគ្រោះ ដូចជា ស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ឆ្នាំ, សិស្សានុសិស្សក្នុងគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ, ជនមានពិការភាព, ជនចាស់ជរា ចាប់ពីអាយុ ៦០ឆ្នាំឡើង, អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។

៣. លក្ខខណ្ឌនៃការចុះឈ្មោះ
គ្រួសារដែលមានបណ្ណសមធម៌មានសុពលភាព និងសមាជិកគ្រួសារដែលជាជនងាយរងគ្រោះ ត្រូវទៅចុះឈ្មោះ ចូលកម្មវិធីនៅសាលាឃុំ សង្កាត់ ដោយតម្រូវឱ្យ៖
- មេគ្រួសារ ឬសមាជិកគ្រួសារដែលជាតំណាង ត្រូវយកបណ្ណសមធម៌ដែលមានសុពលភាព និងអត្តសញ្ញាណ- ប័ណ្ណសញ្ជាតិខ្មែរ
- ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ត្រូវយកបណ្ណសមធម៌ និងសៀវភៅសុខភាពមាតា ឬបណ្ណសុខភាពកុមារ
- សិស្សានុសិស្សត្រូវយកបណ្ណសមធម៌ និងលិខិតបញ្ជាក់ការចុះឈ្មោះចូលរៀន ដែលចេញដោយសាលារៀន៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


