Connect with us

ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តកោះកុង កំពុងពិនិត្យទីតាំងដែលរងការចោទថាចាក់ដីលុបព្រៃកោងកាងខុសច្បាប់នៅភូមិតាបែន ឃុំជីខក្រោម

បានផុស

នៅ

ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចុះពិនិត្យទីតាំងដែលរងការចោទប្រកាន់ថាបានចាក់ដីលុបព្រៃកោងកាង និងព្រៃលិចទឹកខុសច្បាប់នៅភូមិបែន ឃុំជីខក្រោម ស្រុកស្រែអំបិល។ លទ្ធផលការពិនិត្យជាក់ស្តែងពិតប្រាកដមិនទាន់សន្និដ្ឋានទេ ដោយរង់ចាំពិភាក្សាលម្អិតជាមួយមន្ទីរដែនដី និងរដ្ឋបាលស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពគ្រឿងចក្រចាក់ដីលុបព្រៃកោងកាង និងព្រៃលិចទឹក ស្ថិតនៅក្នុងភូមិតាបែន ឃុំជីខក្រោម កាលពីថ្ងៃទី៩ ខែកុម្ភៈ ថ្មីៗនេះ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ព្រមទាំងមន្រ្តីក្រោមឱវាទបានចុះពិនិត្យទីតាំងជាក់ស្តែងហើយ ដើម្បីដឹងច្បាស់អំពីបញ្ហាកំពុងកើតមានក្នុងដែនគ្រប់គ្រង។

លោកប្រធានមន្ទីរបរិស្ថានខេត្ត ពន្យល់ថា ទីតាំងចាក់អាចម៍ដីខាងលើនេះ លទ្ធផលមិនទាន់អាចសន្និដ្ឋានថា ខុស ឬត្រូវកម្រិតណានៅឡើយអំពីទំហំនៃផលប៉ះពាល់ ខណៈទីតាំងដីនោះមួយចំនួនចុះបញ្ជីជាប្រព័ន្ធរួចរាល់ហើយមន្ទីរដែនដីខេត្ត និងមួយចំនួនទៀតស្ថិតនៅក្នុងតំបន់ការពារអភិរក្សអនុក្រឹត្យ២៤៥។ បច្ចុប្បន្នមន្ទីរបរិស្ថានកំពុងដំឡើងផែនការជុំវិញដីដែលរងការចោទប្រកាន់តាមនីតិវិធីបច្ចេកទេសសិន។ ដូច្នេះទាមទារប្រើពេលវេលាបន្តិច ដើម្បីធ្វើការងារនេះជាមួយមន្ទីរដែនដី និងរដ្ឋបាលស្រុកស្រែអំបិល។

គួរកត់សម្គាល់ថា ការចាក់ដីលុបព្រៃកោងកាង និងព្រៃលិចទឹក ត្រូវបានគេមើលឃើញថាបម្រុងហ៊ុំព័ទ្ធដីព្រៃខុសច្បាប់ប្រមាណជាង៤ហិកតាឯណោះ។ លោក សាំង គា អ្នកមើលការខុសត្រូវចាក់ដី បាននិយាយប្រាប់ថា ដីនេះ ម្ចាស់គេនៅទីក្រុងភ្នំពេញ ហើយគាត់ជាអ្នកស៊ីឈ្នួលមើលក្បាលឡាន ក្នុងការចាក់ដីនេះបាន១ឡាន៥០០០រៀលទេ។

ពាក់ព័ន្ធបញ្ហានេះ លោក អាង ទី មេឃុំជីខក្រោម បានឱ្យដឹងថា ការចាក់ដីនោះគឺចាក់ធ្វើផ្លូវកំពុងទូកជូនប្រជាពលរដ្ឋ។ ម៉្យាងទៀតទីតាំងដីខាងលើនេះ ក៏ជាដីបងប្អូនរបស់លោកខ្លះនៅឯរាជធានីភ្នំពេញ។ បើតាមលោកមេឃុំជីខក្រោមដដែលអះអាងទៀតថា ម៉្យាងទៀតដីស្រែក្តាមមួយចំណែករបស់ពលរដ្ឋផងដែរ ដែលមានលិខិតផ្ទេរសិទ្ធិបង់ពន្ធប្រថាប់ត្រា និងវាស់វែងជាប្រព័ន្ធរួចរាល់។ ការចាក់ដីធ្វើផ្លូវទៅកំពង់ទូកជាដីផ្លូវចាស់ដែលពលរដ្ឋ និងសហគមន៍ប្រើប្រាស់អាស្រ័យផលជាក់ស្តែង៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម