ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ របាយការណ៍របស់អ្នកកាសែតគ្មានព្រំដែនមើលតែមួយជ្រុង១០ឆ្នាំទៀតនៅតែដដែល
លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអះអាងថា របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) គឺជារឿងដដែលៗ ហើយទោះបីជាចេញ១០ឆ្នាំទៅមុខទៀតក៏នៅតែដដែលៗដែរ គ្មានអ្វីថ្មីនោះទេ ពីព្រោះរបាយការណ៏នេះមើលតែមួយជ្រុង ហើយពុំបានពិនិត្យមើលជ្រុងផ្សេងទៀតដែលទាក់ទងនឹងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។

លោក ជិន ម៉ាលីន បញ្ជាក់យ៉ាងដូច្នេះថា “របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) គឺជារឿងដដែលៗ ហើយទោះបីជាចេញ១០ឆ្នាំទៅមុខទៀតក៏នៅតែដដែលៗដែរ ដោយមានបញ្ហាលើវិធីសាស្ត្រនៃការវាយតម្លៃចំនួន២ ដូចខាងក្រោម៖
១. របាយការណ៍នេះ មើលតែមួយជ្រុងនៃការអនុវត្តវិធានការច្បាប់របស់សមត្ថកិច្ចទៅលើបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់តែប៉ុណ្ណោះ ពោលគឺឲ្យតែសមត្ថកិច្ចអនុវត្តច្បាប់ទៅលើអ្នកសារព័ត៌មាន គាត់ចាត់ទុកថា អាហ្នឹងគឺជាការរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មាន។ ២. របាយការណ៍នេះ ខកខានពុំបានពិនិត្យមើលលើទិដ្ឋភាពមួយជ្រុងទៀត ដែលទាក់ទងនឹងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននោះទេ ជាពិសេសទាក់ទងទៅនឹងការអនុវត្តសិទ្ធិសេរីភាពអ្នកសារព័ត៌មានថា តើវាត្រឹមត្រូវទៅតាមក្របខណ្ឌនៃច្បាប់ និងវិជ្ជាជីវៈរបស់ខ្លួនដែរឬក៏អត់ ? វិធីសាស្ត្រវាយតម្លៃបែបនេះ គឺមិនត្រឹមត្រូវ ហើយមិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈជាវិទ្យាសាស្ដ្រនោះទេ”។

សូមបញ្ជាក់ថា នៅក្នុងរបាយការណ៏ឆ្នាំ២០២១ របស់អង្គការអ្នកកាសែតគ្មានព្រំដែន បានបន្តផ្តល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២១ ស្ថិតនៅលេខរៀងទី១៤៤ ក្នុង ចំណោម១៨០ ប្រទេសនៅលើពិភពលោក ដែលចំណាត់ថ្នាក់នេះស្ថិតនៅក្នុងស្ថានភាពលំបាកដដែលបើប្រៀបធៀបនឹងឆ្នាំមុន។
របាយការណ៏របស់អង្គការអ្នកកាសែតគ្មានព្រំដែននៅឆ្នាំ២០២១ នេះបានរកឃើញថា ការងាររបស់អ្នកសារព័ត៌មានត្រូវបានរារាំងទាំងស្រុង ឬយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសចំនួន៧៣ ខណៈការរារាំងនៅក្នុងប្រទេសចំនួន៥៩ ផ្សេងទៀត បើតាមអង្គការអ្នកកាសែតគ្មានព្រំដែន រដ្ឋាភិបាលនៃប្រទេសជាច្រើន បានប្រើប្រាស់វិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ ដើម្បីបង្កើនការបង្ក្រាបទៅលើអ្នកសារព័ត៌មាន៕
អត្ថបទ៖ កោះកែវ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


