Connect with us

ព័ត៌មានជាតិ

សប្បុរសជន​ជាច្រើន​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារៈ​ជូន​ក្រុម​គ្រូពេទ្យ TYDA ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​គិត​ត្រឹម​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១ នេះ ខណ​:​ដែល​ចំនួន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ កាន់​តែមាន​ចំនួន​កើនឡើង មាន​សប្បុរសជន​ជាច្រើន​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា ភេសជ្ជៈ អាហារ និង​សម្ភារៈ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែង​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​កន្លងមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច តេ​ជោ (TYDA) បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ស​ម្តេ​ចតេ​ជោ (TYDA) តាមរយៈ​ការឧបត្ថម្ភ​ថវិកា សម្ភារៈ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​សមាគម​បំពេញបេសកកម្ម​មនុស្ស​ធម៌​សម្រាប់​ជាតិ និង​មាតុភូមិ​។

ការចូលរួម​នេះ គឺជា​ទឹកចិត្ត​និង​សប្បុរសធម៌​ជួយ​គ្នា​នៅក្នុង​គ្រា​ដែល​ប្រទេសជាតិ​កំពុង​ជួប​គ្រោះអាសន្ន​ដោយសារ​ការ​រីករាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ពេល​បច្ចុប្បន្ន​ដែល​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) និង​យុវជន​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​-១៩ កំពុង​បំពេញភារកិច្ច​យ៉ាងសកម្ម​ដើម្បី​ជាតិ និង​ប្រជាជន​ស្រប​ពេលដែល​ប្រទេស​កម្ពុជា​មានការ​រីក​រា​ល​ដាល​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​សហគម​ន៍ មាន​សព្វ​ដោយ​បាន​ចូល​រួម​ឧបត្ថម្ភ​ថវិកា សម្ភារៈ ជូន​ដល់​សមាគម​TYDA ដើម្បី​រួមចំណែក​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​ដើម្បី​ជាតិ​និង​ប្រជាជន​។

សូម​បញ្ជាក់​ថា ថវិកា ភេសជ្ជៈ អាហារ និង​សម្ភារៈ​សប្បុរសជន​ឧបត្ថម្ភ​ជូន​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA)​រួមមាន ÷

​លោក ឈឹម គ​ន្ធា អគ្គនាយក​ក្រុមហ៊ុន​សិប្បកម្ម​ភូមិ​ជ្រៃ​កម្ពុជា ខេត្តសៀមរាប និង​ជា​ប្រធាន​ក្រុមប្រឹក្សា​មន្ទីរ​សម្រាក​ព្យាបាល អេ​ឡេ​ហ្គឺ​ន ក្រុង​ប៉ោយប៉ែត ឧបត្ថម្ភ​ថវិកា​១​ម៉ឺន​ដុល្លារ​។​

​អនុសេនីយ៍ឯក ឡុង សុន្ទរៈ ឧបត្ថម្ភ​ថវិកា​២០០០ ដុល្លារ​។

​លោក​ឆេង ឆ​វ័​ន្ត ម្ចាស់​រមណីយដ្ឋាន Kampot River Residence ឧបត្ថម្ភ​ថវិកា​៩៩៩ ដុល្លារ​។​

​លោក មឹង សុខ ឡើង​ប្រធានការិយាល័យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ឧបត្ថម្ភ​ថវិកា​២៥០ ដុល្លារ​។​

​លោក​សុខ ជី​សាន និង​គ្រួសារ​ឧបត្ថម្ភ​ថវិកា​១០០​ដុល្លារ​។

មូលនិធិ​និស្សិត​អាហារូបករណ៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន​ឧបត្ថម្ភ​ថវិកា​១ លាន​២ សែន​រៀល​។​

​លោក លឹម សុខលី និង​លោកស្រី ចាន់ ចរិយា អតីត​និស្សិត​អមត ឧបត្ថម្ភ​ថវិកា​១ លាន​រៀល​។​

​ចំការ​កូន​ខ្មែរ ឧបត្ថម្ភ​ថវិកា​៣​លាន​រៀល ពងមាន់​ចំនួន​១០០០ គ្រាប់ អង្ករ​៧៥​គីឡូ ស្វាយ​ចំនួន​៥០​គីឡូ ទឹក​សុទ្ធ​ចំនួន​៥​កេស​។​

Cafe Amazon Cheasim Samaky ឧបត្ថម្ភ​បាយ​សាច់​ជ្រូក​ចំនួន​២៣៥ អប់ និង​កាហ្វេ​ចំនួន​៣៥០ កែវ​។

​ភោជនីយដ្ឋាន KYO Omasake ឧបត្ថម្ភ​អាហារ​សាច់​ជ្រូក​និង​សាច់​មាន់​ចំនួន​២០០ ប្រអប់​។

លោក សាញ សាម និង​ភរិយា ញឹក សុខ​ឡេង ឧបត្ថម្ភ​ភេសជ្ជៈ​បា​កាស​ចំនួន​១០​កេស​។

​លោក ហៃ ច័ន្ទដារ៉ា និង​ភរិយា​ឧបត្ថម្ភ​ទឹក​សុទ្ធ​វី​តា​ល់​៥០០​មល ចំនួន​១០ កេះ ជែល​លាងដៃ​ចំណុះ ៥មី​លី​លីត្រ​ចំនួន​៥​មល ចំនួន​៥​ដប ជេ​ល​លាងដៃ​ចំណុះ ៥៥០​មល ចំនួន​១០​ដប​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ វិនាទី មុន

ភេរវករសារភាពថា ខ្លួនត្រូវគេជួលតម្លៃ ៥ ៤១៨ដុល្លារ ឲ្យវាយប្រហារនៅ រុស្ស៊ី

កីឡា២៦ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៨ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម