Connect with us

ព័ត៌មានជាតិ

ដំណាំ​ដូង​ប្រេង​មាន​អាយុកាល​ត្រឹម ២៥ ឆ្នាំ ត្រូវ​កាប់​ដើម​ចាស់​ចោល​ដាំដើមថ្មី​ ដើម្បី​ទទួល​បាន​ទិន្នផល​​​​ខ្ពស់

បានផុស

នៅ

អ្នក​បច្ចេកទេស​នៅ​ក្រុមហ៊ុន ម៉ុង ឫទ្ធី បាន​អះអាង​ថា ដំណាំ​​ដូង​ប្រេង​មាន​អាយុកាល​ឲ្យ​ផល​បាន​ត្រឹម ២៥ ឆ្នាំ​ប៉ុណ្ណោះ។

លោក អ៊ិត ណុប អ្នក​គ្រប់គ្រង​ទូទៅ​ផ្នែក​ចម្ការ​ដូង​ប្រេង​នៅ​ក្រុមហ៊ុន ម៉ុង ឫទ្ធី​ បាន​លើកឡើង​ថា ជាទូទៅ ដើម​ដូង​ប្រេង​ត្រូវបានគេរក្សាទុកក្នុងរយៈពេលត្រឹមតែ ២៥ ឆ្នាំប៉ុណ្ណោះ។ នៅពេលដើមដូង​ប្រេង​កាន់​តែ​ចាស់ទិន្នផល​នឹងធ្លាក់ចុះ ហើយការប្រមូលផលក៏មានការលំបាកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិត ណុប អ្នក​គ្រប់គ្រង​ទូទៅ​ផ្នែក​ចម្ការ​ដូង​ប្រេង​នៅ​ក្រុមហ៊ុន ម៉ុង ឫទ្ធី​

បើតាមលោក អ៊ិត ណុប ​ដូង​ប្រេង​ដែល​​ដាំ​នៅ​ក្រុមហ៊ុន​ម៉ុង ឫទ្ធី នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ ខ្លះ​មាន​អាយុ​រហូតដល់ ១៨ ឆ្នាំ និងខ្លះទៀតដល់ ៣០ ឆ្នាំ។ ដូង​ប្រេង​របស់​ក្រុមហ៊ុនបាន​ចាប់ផ្តើម​​ដាំ​តាំង​ពី​ឆ្នាំ ១៩៩៥ ហើយក្រុមហ៊ុន​ក៏​មានផែនការ​​កាប់​ដើម​ចាស់​ចោល និង​ដាំ​ថ្មី​លើ​ផ្ទៃដី ៥០០ ហិកតា​ក្នុង​មួយ​ឆ្នាំ។ យ៉ាងណាមិញ​ដោយសារ​តម្លៃដូង​ប្រេង​កំពុង​មាន​ទីផ្សារល្អ ទើប​ក្រុមហ៊ុន​នៅបន្ត​រក្សាដើម​ចាស់​មួយ​ចំនួន​ដើម្បីប្រមូល​ផល​សិន មុន​នឹង​សម្រេចចិត្តកាប់ដាំថ្មីតាមផែនការ។ លោក អ៊ិត ណុប បញ្ជាក់។

​ពូជដូងប្រេងដែលនាំ​មក​ដាំ​ដំបូងបង្អស់នៅប្រទេស​កម្ពុជា គឺ​នាំ​ពូជ​មក​ពី​កូស្តារីគា និង​ក្រោយ​មក​ទើប​មាន​ការ​នាំចូលពូជ​ពីប្រទេសម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ផង​ដែរ។

​បើតាមលោក អ៊ិត ណុប វដ្តនៃការលូតលាស់​និងការប្រមូលផល​ផ្លែដូងប្រេង ត្រូវការ​រយៈ​ពេល​ប្រហែល ៦ ខែ ចាប់​តាំងពី​ដំណាក់​កាល​ចេញផ្កា​រហូតដល់ផ្លែទុំពណ៌ក្រហម ដែល​អាច​ប្រមូល​ផល​បាន។

បច្ចុប្បន្ននេះ ផលដូងប្រេង​របស់ក្រុមហ៊ុន​ប្រមាណ ៩៧% ត្រូវបាននាំចេញទៅប្រទេស​ឥណ្ឌា ហើយសល់​តិចតួចត្រូវបានកែច្នៃ​ប្រើប្រាស់​នៅក្នុងស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម