ព័ត៌មានជាតិ
ចាប់ប្រពន្ធធ្វើជាចំណាប់ខ្មាំង ពេលសមត្ថកិច្ចចុះទៅយកមកធ្វើចត្តាឡីស័ក
សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី ២៤ ខែមេសានេះ បានព្យាយាមលួងលោមបុរសម្នាក់ និងស្ត្រីម្នាក់ជាប្ដីប្រពន្ធដែលបានចូលមកពីតំបន់ក្រហម ក្នុងរាជធានីភ្នំពេញកាលពី៥ថ្ងៃមុន និងបានចូលមកភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំងក្រុង កំពង់ឆ្នាំង ។

ប៉ុន្តែក្នុងកិច្ចប្រតិបត្តិការនេះបុរសរូបនេះបានរារាំងសមត្ថកិច្ច ដោយមិនសហការទៅធ្វើចត្តាឡីស័ក និងពិនិត្យសំណាកឡើយ មិនតែប៉ុណ្ណោះបុរសរូបនេះបានចាប់ប្រពន្ធរបស់ខ្លួនធ្វើជាចំណាប់ខ្មាំងថែមទៀតផង ខណៈដែលប្រពន្ធបានយល់ព្រមទៅតាមអាជ្ញាធរ។
នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចប្រើនូវវិធានការក្តៅជាបន្ទាន់ទើប ចាប់ខ្លួនបុរសខាងលើនេះ ទៅចត្តាឡីស័ក និងពិនិត្យសំណាកបានសម្រេច។

ជាចុងក្រោយបុរសរូបនេះ និងប្រពន្ធ ត្រូវបានកងកម្លាំងសមត្ថកិច្ច និងគ្រូពេទ្យនាំយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងទាំងប្ដីប្រពន្ធតាមរថយន្តដើម្បីយកសំណាក និងបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាល ៕
អត្ថបទ ៖ ឈៀង ថារិទ្ធ






-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


