ព័ត៌មានជាតិ
បិទផ្សារសាលាលេខ៥បណ្ដោះអាសន្ន បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ អាជីវករ៤នាក់
នៅព្រឹកថ្ងៃទី២៤ ខែមេសា នេះ ផ្សារសាលាលេខ៥ ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ត្រូវបានបិទជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញអាជីវករលក់មាស៤នាក់ មានវិជ្ជមានកូវីដ-១៩ កាលពីយប់ថ្ងៃទី២៣ ខែមេសា ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរស្រុកកំពង់ត្រឡាច។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបញ្ជាក់ប្រាប់ថា អាជីវករទាំង៤នាក់នោះជាស្ត្រី មានទីលំនៅក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ពួកគាត់ឆ្លងជំងឺកូវីដ-១៩ មកពីបងប្រុសរបស់គេនៅផ្សារចាស់ រាជធានីភ្នំពេញ ខណៈដែលពួកគេបានទៅលេងបងប្រុសរបស់គេកន្លងមក។
នៅព្រឹកថ្ងៃនេះ ផ្សារសាលាលេខ៥ ត្រូវបានបិតជាបណ្ដោះអាសន្ន ដោយត្រូវប្រមូលអាជីវករដែលមានការពាក់ព័ន្ធជាមួយស្ត្រីទាំង៤នាក់ខាងលើទាំងផ្ទាល់ និងប្រយោលមកយកសំណាក។

លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងអាជីវករលក់ដូរក្នុងផ្សារសាលាលេខ៥ ទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានការពាក់ព័ន្ធជាមួយនឹងស្ត្រីអាជីវករលក់មាសទាំង៤នាក់ខាងលើនេះ សូមបងប្អូនមេត្តាមកយកសំណាក នៅព្រឹកថ្ងៃទី២៤ខែមេសានេះកុំបីអាក់ ខានឡើយ។

ចំណែកស្ត្រីទាំង៤នាក់ ជាអាជីវករលក់មាសក្នុងផ្សារសាលាលេខ៥ ដែលមានផ្ទុកមេរោគកូវីដ-១៩ គឺ១ ឈ្មោះ ផេង ម៉ាលីស អាយុ៤៧ឆ្នាំ ២ ឈ្មោះ សូត្រ ស្រីពៅ អាយុ៣០ឆ្នាំ ៣ ឈ្មោះភុំ រតនា អាយុ ១៦ឆ្នាំ និង ៤ ឈ្មោះ សំរិទ្ធ សៀវម៉ី អាយុ២៧ឆ្នាំ ៕
អត្ថបទ ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


