ព័ត៌មានជាតិ
អាជ្ញាធរកោះកុងពុំតម្រូវឱ្យពលរដ្ឋ ឬអ្នកទេសចរធ្វើចត្តាឡីស័កទេ
កោះកុង៖ អាជ្ញាធរខេត្តកោះកុង លើកឡើងថា រដ្ឋបាលខេត្តមិនតម្រូវឱ្យប្រជាពលរដ្ឋ ឬអ្នកទេសចរធ្វើចត្តាឡីស័កនោះទេ គ្រាមានបំណងចង់លេងកម្សាន្តនៅរមណីយដ្ឋាននានាក្នុងខេត្ត។

ការអះអាងរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងនៅពេលនេះ ក្រោយពីរាជរដ្ឋាភិបាលដែលសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស នៅថ្ងៃទី២៥ ខែមេសា នេះ។
លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា នេះជាការបើកភ្លើងខៀវសម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរពីខេត្តដែលមិនមែនជារស់នៅក្នុងតំបន់បិទខ្ទប់ អាចមកលេងកម្សាន្តបងប្អូនក្រុមគ្រួសារ និងរមណីយដ្ឋាននានាក្នុងខេត្តបានហើយពុំមានការហាមប្រាម ឬធ្វើចត្តាឡីស័កអ្វីទេ ប៉ុន្តែចាំបាច់ទាមទារឱ្យរក្សានូវវិធានការសុខាភិបាលគ្រប់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោក សុខ សុទ្ធី បន្តទាមទារពលរដ្ឋចំណូលថ្មី និងអ្នកទេសចរ គឺដាច់ខាតត្រូវតែរក្សាវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ៣ការពារ ដដែល ទោះបីជាពួកគេពុំរស់នៅក្នុងតំបន់ខេត្តបិទខ្ទប់ ឬបានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដងហើយក្ដី។
ពាក់ព័ន្ធករណីខាងលើដែរ លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង លើកឡើងថា អាជ្ញាធររបស់លោកនៅតែរក្សាទុកប៉ុស្តិ៍ត្រួតពិនិត្យសុខភាពចំពោះអ្នកដំណើរដែលមានបំណងចូលមកកាន់ខេត្តកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨ ត្រង់ចំណុចនៅឃុំបឹងព្រាវ ស្រុកស្រែអំបិលដដែល ក្នុងគោលបំណងពង្រឹងវិធានការសុខាភិបាល។

លោកអភិបាលរងខេត្ត បានពន្យល់ថា ចំពោះប៉ុស្តិ៍ត្រួតពិនិត្យសុខភាពតាមស្រុកប្រមាណ៤ទីតាំងធំៗផ្សេងទៀត ឈប់ដំណើរការអស់ហើយ ដោយលោកបញ្ជាឱ្យកងកម្លាំងប្រចាំការនៅតាមការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី៕
អត្ថបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


