ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់មន្រ្តីនាយកដ្ឋាន និងមន្ទីរពេទ្យ ពង្រឹងប្រសិទ្ធភាពការងារ តម្លាភាព និងសុចរិតភាព
លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់មន្រ្តីនាយកដ្ឋាន និងមន្ទីរពេទ្យ ចូលរួមពង្រឹងប្រសិទ្ធភាពការងារ តម្លាភាព និងសុចរិតភាព។ ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃនាយកដ្ឋានធនធានមនុស្ស និងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិកនៃមន្ទីរពេទ្យជាតិទាំងអស់ នៅទីស្តីការក្រសួងសុខាភិបាល នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ដោយមនសិការវិជ្ជាជីវៈ ឆន្ទៈមុះមុត ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការចូលរួមយ៉ាងសកម្ម ក្នុងការបម្រើសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌។
បន្ថែមពីនេះ លោកក៏បានណែនាំដល់មន្រ្តីនាយកដ្ឋាន និងមន្ទីរពេទ្យយកទៅអនុវត្តបន្ត ដូចជា ការគ្រប់គ្រងធនធានមនុស្ស ត្រូវអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត ស្របតាមគោលការណ៍ និងនីតិវិធី សំដៅប្រមូលផ្តុំធនធានមនុស្សសុខាភិបាលប្រកបដោយសមត្ថភាព ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ លើកកម្ពស់គុណភាពនៃការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល និងការអភិវឌ្ឍវិជ្ជាជីវៈបន្ត សម្រាប់ផ្តល់ធនធានមនុស្សសុខាភិបាលនូវសមត្ថភាព ជំនាញចម្រុះ និងចំណេះដឹង។

លើសពីនេះ ត្រូវពង្រឹងអភិបាលកិច្ច និងភាពជាអ្នកដឹកនាំ ក្នុងការជ្រើសរើសបុគ្គលិកសុខាភិបាល និងការបែងចែក ការរក្សាទុក និយ័តកម្ម និងការវាយតម្លៃសមិទ្ធកម្ម។ ការផ្តល់បរិយាកាសការងារសមស្រប សុវត្ថិភាព និងកត្តាជំរុញ ដើម្បីលើកទឹកចិត្តដល់បុគ្គលិក សុខាភិបាល ធ្វើការឱ្យអស់ពីសក្តានុពល ដែលជំរុញឆ្ពោះទៅរកគុណភាពសេវាសុខាភិបាល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រកបដោយប្រសិទ្ធភាព និងជំហរច្បាស់លាស់៕





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


