ព័ត៌មានជាតិ
ក្រសួងអប់រំ លើកទឹកចិត្តឱ្យរៀបចំសិក្ខាសាលា និងកិច្ចប្រជុំអនឡាញ សន្សំសំចៃប្រេងនិងអគ្គិសនី
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញសេចក្តីណែនាំដល់បុគ្គលិកអប់រំទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ទនៈ និងអគ្គិសនី ព្រមទាំងកាត់បន្ថយជាអតិបរមាក្នុងការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំដែលត្រូវធ្វើដំណើរឆ្ងាយ ដោយងាកមករៀបចំកិច្ចប្រជុំតាមអនឡាញជំនួសវិញ។

ការណែនាំនេះ ឆ្លើយតបទៅនឹងសារាចររាជរដ្ឋាភិបាលកម្ពុជាស្តីពី «វិធានការសន្សំសំចៃលើ ការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី» ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈកើនឡើងយ៉ាងគំហុកជាសកល ដោយសារបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា និងតម្រូវការប្រើប្រាស់អគ្គិសនីមានការកើនឡើងខ្លាំង ដោយសារអាកាសធាតុក្តៅ បានកំពុងប៉ះពាល់ដោយផ្ទាល់ដល់ការប្រើប្រាស់ថាមពលជាទូទៅ។
ដើម្បីចូលរួមអនុវត្តសារាចររបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និង កីឡា កាលពីថ្ងៃទី ២៣ ខែមីនា បានណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និស្សិត និងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិត ឱ្យចូលរួមអនុវត្តវិធានការ សន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី។
ក្នុងនោះ លើកទឹកចិត្តបុគ្គលិកអប់រំ គ្រូបង្រៀន និស្សិត និងសិស្សានុសិស្ស ឱ្យជ្រើសរើសមធ្យោបាយធ្វើដំណើរ សាធារណៈ មធ្យោបាយធ្វើដំណើររួមគ្នា និងជ្រើសរើសមធ្យោបាយធ្វើដំណើរដែលប្រើប្រាស់ប្រេងឥន្ធនៈ តិច ឬមិនប្រើប្រាស់ប្រេងឥន្ធនៈ។ ក្រសួងអប់រំណែនាំថា៖«លើកទឹកចិត្តឱ្យរៀបចំ សិក្ខាសាលានិងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ និងលើកទឹកចិត្តបុគ្គលិកអប់រំ និងគ្រូបង្រៀន ឱ្យប្រើប្រាស់ថាមពលអគ្គិសនីប្រកបដោយប្រសិទ្ធភាព ដោយត្រូវចៀសវាងការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីណាដែលមិនចាំបាច់»។ បិទភ្លើង កង្ហារ ម៉ាស៊ីនត្រជាក់ កុំព្យូទ័រ ម៉ាស៊ីនហ្វូតូកូពី និងឧបករណ៍បរិក្ខារអគ្គិសនីផ្សេងៗបន្ទាប់ពីបញ្ចប់ការងារ ឬនៅពេលមិនប្រើប្រាស់។

ចំណែក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានសម្រេចកាត់ព្យួរឥណទានចំណាយប្រេងឥន្ធនៈ និងប្រេងរំអិលចំនួន ៣០ ភាគរយ នៃឥណទានសរុបរបស់គ្រប់ក្រសួង ស្ថាប័នទាំងអស់ រួមទាំង ព្រឹទ្ធសភា, រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ដោយលើកលែងតែក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក្នុងគោលដៅរក្សាឥណទានទុកសម្រាប់យថាហេតុដែលមានតម្រូវការប្រេងឥន្ធនៈបន្ថែមសម្រាប់កិច្ចការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


