Connect with us

ព័ត៌មានជាតិ

ប្រទេស​ជាតិកំពុង​មាន​ទុក្ខ ឆ្លៀត​​លក់​អាល់កុលក្លែងក្លាយ បង្ក្រាប​បានជាង ៤០០ លីត្រ

បានផុស

នៅ

ព្រៃវែង៖ នៅរសៀលថ្ងៃទី២៦ខែមេសា ឆ្នាំ២០២១ លោក អ៊ុត សុភាព ប្រធានសាខាការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តព្រៃវែង ដោយមានការសហការពីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពទំនិញ​យុទ្ធសាស្រ្ត​មាន​អាល់កុល ម៉ាស់ និង​ទំនិញ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​នៅតាមបណ្តាឱសថស្ថាន តូប ក្នុងផ្សារក្រុងព្រៃវែង ខេត្តព្រៃវែង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីទទួលបាន​ព័ត៌មាន​ស៊ើបអង្កេត ដោយ​បាន​សហការជាមួយអាជ្ញាធរដែនដី ជាពិសេសព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង បានចុះទៅបង្ក្រាបកន្លែងលក់និងចែកចាយអាល់កុលក្លែងក្លាយ ១ កន្លែង មានទីតាំងនៅផ្ទះសំណាក់​ណាវី ស្ថិតនៅភូមិ ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ 

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញអាល់កុលដែលជាមេតាណុលសរុបចំនួន ១២ កាន និង ១៦៣ ដប ស្មើនឹង ៤៥០,៥ លីត្រ និងទំនិញខូចគុណភាពហួសកំណត់ថ្ងៃប្រើប្រាស់មួយចំនួនទៀត ដូចជា មីកញ្ចប់ ត្រីខកំប៉ុង ទឹកម្ទេស ទឹកខ្មេះ ជាដើមសរុបចំនួន ៨,6 គីឡូក្រាម ត្រូវ​បាន​ដកហូតយកមករក្សាទុកដើម្បីកំទេចចោល ។

ក្នុង​ការ​ចុះបង្ក្រាប មន្រ្ទីជំនាញបានសំណូមពរដល់អាជីវករកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស់ អាល់កុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ  និង​ណែនាំ​ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណាដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ  ឬគ្មានគុណភាព  យកមកប្រើប្រាស់​នាំឱ្យប៉ះពាល់ដល់សុខភាព  និងអាយុជីវិត៕

អត្ថបទ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម