Connect with us

ព័ត៌មានជាតិ

សម្ដេច​ ឃួន សុដារី ឱ្យ​សភា​តាមដាន​ការ​អនុវត្តន៍​ច្បាប់​លើ​កូន​ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ​ឱ្យ​បានដិតដល់​

បានផុស

នៅ

ប្រធាន​សភា​កម្ពុជា សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​ឱ្យ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​តាម​ដាន​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​លើ​កូន​ស្នង​ការ​រង​ខេត្ត​បន្ទាយមានជ័យ​ ដែល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​​បណ្ដាល​ឱ្យ​មនុស្ស​៦​នាក់​ស្លាប់​ឱ្យ​បាន​ដិត​ដល់។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​នាយក​ខុទ្ទកាល័យ​សម្ដេច​ប្រធាន​សភា​លោក កែវ ពិសិដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​វិមាន​រដ្ឋសភា​ព្រឹក​ថ្ងៃ​ទី​១ ខែ​មេសា នេះ​លោក កែវ ពិសិដ្ឋ បាន​ឱ្យ​ដឹង​ថា​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្ក​ការ​ខឹង​សម្បារ​ពី​ពលរដ្ឋ​លើ​កូន​ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ​នេះ​ត្រូវ​បាន​សម្ដេច​សភា​ធិបតី ឃួន សុដារី តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ និង​ជឿ​ជាក់​ថា​រដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​។

លោក​ថា៖ «តួនាទី​​ Parliamentary oversight ការ​តាម​ដាន​ការ​អនុវត្ត​ច្បាប់​នោះ ​គឺ​យើង​តាមដាន​ទៅ​ឃើញ​ថា​ជនល្មើស​អត់​មាន​បង្ហាញ​ខ្លួន? ហើយ​ច្បាប់​មិន​បាន​អនុវត្តន៍​ទេ​។ នោះ​ជា​ពេល​ដែល​ខាង​រដ្ឋសភា​អាច​កោះ​អញ្ជើញ​រដ្ឋាភិបាល​ ឬ​តំណាង​ដែល​ជា​សមាជិក​រដ្ឋាភិបាល​មក​បំភ្លឺ​ថា​មិច​បាន​ករណី​ហ្នឹង​អត់​(អនុវត្តន៍​)​ច្បាប់​? តែ​ដំណាក់​កាល​ឥឡូវ​គឺ​ជា​ដំណាក់​កាល​មួយ​ក្នុង​នីតិវិធី​ដំណើរ​ការ​ដែល​រដ្ឋាភិបាល​កំពុង​តែ​អនុវត្តន៍​ដោយ​យក​ចិត្ត​ទុក​ដាក់​ហើយ​ អ៊ីចឹង​រដ្ឋសភា​កំពុង​តែ​ពិនិត្យ​មើល​ កំពុង​តែ​យក​ចិត្ត​ទុកដាក់​តាមដាន​ដោយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំផុត​ »។


គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឱ្យ​មនុស្ស​៦​នាក់​ស្លាប់​នៅ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ស្រុក​មោង​ឬស្សី​ ខេត្ត​បាត់ដំបង​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២៦ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ការ​សន្និដ្ឋាន​លើ​ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ កូន​ប្រុស​របស់​ស្នង​ការរង​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក​ផ្កាយ​មួយ​​ ស៊ីវ សុជាតិ ​ដែល​កំពុង​រត់​គេច​ខ្លួន​ពី​ការ​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​ ខណៈ​ដែល​រឿង​នេះ​ត្រូវ​បាន​នាយករដ្ឋមន្ត្រី​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​អគ្គ​ស្នង​ការ​នគរបាលជាតិ​ស្រាវជ្រាវ​រឿង​នេះ​ឱ្យ​បាន​ហ្មត់​ចត់​បំផុត។ មហាជន​នៅ​មិន​ទាន់​អស់​កំហឹង​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ថ្ងៃ​ទី​១ ខែ​មេសា នេះ​ខណៈ​ជន​សង្ស័យ​បន្ត​គេច​ខ្លួន​នៅ​ឡើយ​ ហើយ​ឪពុក​ជន​សង្ស័យ​ថា​មិន​ដឹង​បាត់​កូន​ទៅ​ណា​៕



អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម