Connect with us

ព័ត៌មានជាតិ

ធុងសំរាមចំនួន ២០៦០ ធុង ចែកជូន​ដល់បណ្តា​សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម​ក្នុង​ខេត្តក្រចេះ

បានផុស

នៅ

ធុងសំរាមសរុបចំនួន ២០៦០ ធុង ត្រូវបានក្រសួងបរិស្ថានផ្តល់ជូន សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងរដ្ឋបាលខេត្តក្រចេះ សម្រាប់ប្រើប្រាស់ ដើម្បីគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិច។

ការផ្ថល់ជូននេះ ធ្វើឡើងនាថ្ងៃថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរបរិស្ថានខេត្តក្រចេះ ក្រោមវត្តមានលោក សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសូងបរិស្ថាន លោក វ៉ា ថន អភិបាលនៃគណ:អភិបាលខេត្តក្រចេះ និង​លោក ពាស មូស្លឺម អនុរដ្ឋលេខាធីការក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធុងសំរាមសរុបចំនួន ២០៦០ ធុង ត្រូវបានបែងចែកជូនទៅតាមសាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងរដ្ឋបាល​ខេត្តក្រចេះ។ ក្នុងនោះផ្តល់ជូនរដ្ឋបាលខេត្តក្រចេះចំនួន ៥០ ធុង ក្នុងព្រឹត្តិការបុណ្យទន្លេដែលបានរៀបចំកាលពីថ្ងៃទី២៧ ដល់២៩ ខែមីនា ឆ្នាំ២០២៦ ថ្មីៗកន្លងទៅនេះ។ ផ្តល់ជូនទីវត្តអារាមចំនួន ៦២១ ធុង ដល់វត្តចំនួន ២០៧ វត្ត នៅ​ទូទាំងខេត្ត និង​ទៅដល់​មូលដ្ឋានសុខាភិបាលចំនួន ៦១ កន្លែង រួមមាន៖ មណ្ឌលសុខភាពចំនួន ៤២ មណ្ឌល ប៉ុស្តិ៍សុខភាពចំនួន ១៤ ប៉ុស្តិ៍ និងមន្ទីរពេទ្យបង្អែកចំនួន ៥ កន្លែង និងផ្តល់ជូនធុងសំរាមចំនួន ១២០៦ ដល់សាលារៀនចំនួន ៤០២ កន្លែង នៅទូទាំងខេត្ត ដើម្បី​ដាក់ឲ្យប្រើប្រាស់ឲ្យចំគោលដៅ ក្នុង​ការ​ចូលរួម​លើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម