Connect with us

ព័ត៌មានជាតិ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដក​ឋានន្តរស័ក្តិ និង​លុបឈ្មោះ​មន្ត្រី​យោធា​ម្នាក់ ដែល​ផឹកស៊ី​ល្មើស​វិធានការ​របស់​រាជរដ្ឋាភិបាល​

បានផុស

នៅ

ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ដក​ឋានន្តរស័ក្តិ និង​លុបឈ្មោះ​មន្ត្រី​យោធា​ម្នាក់ ដែល​ផឹកស៊ី​ល្មើស​វិធានការ​របស់​រាជរដ្ឋាភិបាល​នៅ​ខេត្តកណ្តាល​ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ​។

មន្ត្រី​យោ​ធា​នោះ​មាន​ឈ្មោះ គឹម ពិសិទ្ធ​កាន់​អត្តលេខ ១៦៤៧១២ មានតួនាទី​ជា​ជំនួយការ កងវិស្វកម្មលេខ ១៨៩ ស្ពានថ្នល់ នាយកដ្ឋាន​វិស្វកម្ម ក្រសួងការពារជាតិ។

តាម​សេចក្តី​ប្រកាស​បាន​ឲ្យ​ដឹង​ទៀត​ថា មន្ត្រី​យោធា​ខាងលើ​នេះ បាន​ផឹក​ស៊ី​មិន​គោរព​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​រាជធានីភ្នំពេញ និង​ក្រុង​តាខ្មៅខេត្ត​កណ្ដាល។

អានពិស្តារ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម