ព័ត៌មានជាតិ
តំបន់ផ្ទុះកូវីដជាង ១០០ នាក់នៅព្រៃនប់ ជាតំបន់អភិវឌ្ឍទីក្រុងថ្មីមួយ ចម្ងាយជាង ៤០ គីឡូម៉ែត្រពីក្រុងព្រះសីហនុ
ទីក្រុងរស្មីមង្គល ដែលជាតំបន់អភិវឌ្ឍថ្មីស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបន្តរកឃើញអ្នកឆ្លងជិត ១០០ នាក់មានទាំងជនជាតិចិននិងខ្មែរ។
តំបន់ដែលត្រូវបានអភិវឌ្ឍតាំងពីឆ្នាំ២០១៩ ជាទីក្រុងថ្មីមួយចម្ងាយជាង ៤០ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ដែលមានការសាងសង់សំណង់អគារពាណិជ្ជកម្ម សណ្ឋាគារ អគារស្នាក់នៅសរុបចំនួន៣៦អគារ លាតសន្ធឹងលើផ្ទៃដីទំហំរហូតដល់ទៅ ១០ហិកតា។ ទីក្រុងពាណិជ្ជកម្មនេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុននិងវិនិយោគិនចិន ក្រោមទុនវិនិយោគជាង ៧០ លានដុល្លារអារមេរិក។


យ៉ាងណាមិញ រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១នេះបានជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្ម និងការចេញចូលទីតាំងទីក្រុងរស្មីមង្គល មានទីតាំងនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។
ការចុះបិទនេះ ក្រោយពេលអាជ្ញាធររកឃើញអ្នកឆ្លងកូវីដជាបន្តបន្ទាប់ជាង ១០០ នាក់។ គួរបញ្ជាក់ថា ខេត្តព្រះសីហនុបានរកឃើញអ្នកឆ្លងថ្មី ១៨៧ នាក់បន្ថែមទៀត គិតត្រឹម ២៤ ម៉ោងនេះ ហើយជាង ១០០ ករណី ផ្ទុះចេញពីតំបន់អភិវឌ្ឍរស្មីមង្គល៕
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


