Connect with us

ព័ត៌មានជាតិ

ប៊ី អិន អាយ កម្ពុជា ឧបត្ថម្ភ អង្ករ​១៦​តោន ជូន​រដ្ឋបាល​រាជធានី​ដើម្បី​ជួយ​ពលរដ្ឋ​ដែល​រងគ្រោះ​ឬ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​មេរោគ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ​ ៖ អង្ករ​១៦​តោន​ត្រូវបាន​ថា្នក់​ដឹកនាំ និង​សមាជិក សមាជិកា ប៊ី អិន អាយ កម្ពុជា (BNI Cambodia) ​ប្រគល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ទ​ទួល​រងគ្រោះ​ឬ​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​និង​ទទួល​នេះ​ បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៩​មេសា នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង ក្នុងឱកាស​នោះ​បាន​មានប្រសាសន៍​លើកឡើងថា ក្នុងនាម​ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី ភ្នំពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក សហ​ជិ​កា ប៊ី អិន អាយ កម្ពុជា (BNI Cambodia) ដែល​បាន​ឧបត្ថម្ភ អង្ករ ចំនួន ១៦​តោន​នេះ ជូន​រដ្ឋបាល​រាជធានី ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ឬ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​មេរោគ​កូ​វីដ​-១៩(Covid-19)​។

តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើ ពិតជា​បានរួម​ចំណែក​យ៉ាង សំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្របតាម​ការអំពាវនាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ ១៩ (Covid-19) នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់ពេលវេលា​។ ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ ស្ដែង​ឱ្យឃើញ​អំពី​ការគិតគូរ និង​ក្តី​អាណិត​ស្រលាញ់​ចំពោះ​ជនរួមជាតិ ដោយ​ឈរលើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង ជួបប្រទះ​នឹង​គ្រោះភ័យ នៃ​ការ​រាតត្បាត​ពី​មេរោគ​កូ​វីដ​-១៩ (Covid-19)៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម