ព័ត៌មានជាតិ
មន្រី្តជាន់ខ្ពស់សុខាភិបាល អះអាងថា វិជ្ជាជីវៈគិលានុបដ្ឋាក-ឆ្មប គឺជាឆ្អឹងខ្នងនៃប្រព័ន្ធសុខាភិបាល
លោកស្រី សាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអៈអាងថា វិជ្ជាជីវៈគិលានុបដ្ឋាក-ឆ្មប គឺជាឆ្អឹងខ្នង នៃប្រព័ន្ធសុខាភិបាល ព្រោះការថែទាំអ្នកជំងឺមិនមែនមានតែត្រឹមការផ្តល់ថ្នាំ ឬការព្យាបាលតាមបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែ សំខាន់បំផុតនោះគឺ ការទំនាក់ទំនងប្រកបដោយគុណភាព និងសុវតិ្ថភាពរបស់អ្នកជំងឺ។

ការអះអាងរបស់លោកស្រីសាស្ត្រាចារ្យបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការទាក់ទងប្រកបដោយគុណភាពរបស់គិលានុបដ្ឋាក-ឆ្មប ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការថែទាំនៅមន្ទីរពេទ្យព្រះអង្គឌួង ដោយមានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោក លោកស្រី មកពីមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តទាំងបី គឺខេត្តតាកែវ កែប និងខេត្តកំពត ដែលជាសម្ព័ន្ធមេត្រីភាព។

លោកស្រីសាស្ត្រាចារ្យ បានបន្តទៀតថា ការយកចិត្តទុកដាក់ និងផ្តោតសំខាន់ទៅលើអ្នកជំងឺជាចម្បង គឺជាបេះដូងនៃវគ្គបណ្តុះបណ្តាលនៃមនី្ទពេទ្យព្រះអង្គឌួង។ គោលបំណងសំខាន់ គឺដើម្បីធានាថា រាល់ការសម្រេចចិត្តក្នុងការអនុវត្តការងាររបស់គិលានុបដ្ឋាកយិកា និងឆ្មប គឺធ្វើឡើងដើម្បីឧត្តមប្រយោជន៍ និងសុវតិ្ថភាពរបស់អ្នកជំងឺ។ ជាក់ស្តែង ក្នុងរបៀបវារៈនាថ្ងៃនេះ យើងនឹងផ្តោតទៅលើប្រធានបទសំខាន់ៗ រួមមាន៖ ឯកសារថែទាំ និងបែងចែកអ្នកជំងឺ ហើយឯកសារថែទាំសម្រាប់ឆ្មប គឺជាការកត់ត្រាទុកនូវរាល់សកម្មភាពថែទាំ ស្ថានភាពសុខភាពមាតា ទារក គឺធានានូវការតាមដានតាមលក្ខណៈវិទ្យាសាស្រ្ត និងជាភស្តុតាងក្នុងការងារវិជ្ជាជីវៈ។
ជាមួយគ្នានេះ លោកស្រីសាស្ត្រាចារ្យ ជំនួយ ជុកម៉ុល កុសុម៉ា នាយិការង នៃមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា ការទាក់ទងប្រកបដោយគុណភាព គឺជាកត្តាសំខាន់មួយដែលជួយធានាបាននូវសុវត្ថិភាព អ្នកជំងឺ និងការថែទាំប្រកបដោយប្រសិទ្ធភាព។ លោកស្រីបន្តថា ការប្រាស្រ័យទាក់ទងល្អរវាងបុគ្គលិកសុខាភិបាល និងអ្នកជំងឺ ក៏ដូចជាការសហការល្អក្នុងក្រុមការងារព្យាបាល អាចជួយកាត់បន្ថយកំហុសក្នុងការព្យាបាល បង្កើនការយល់ចិត្ត និងការជឿទុកចិត្តរបស់អ្នកជំងឺ និងគ្រួសារ ហើយនាំឱ្យមានលទ្ធផល ព្យាបាលកាន់តែប្រសើរ។
លោកស្រីសាស្ត្រាចារ្យជំនួយបានបន្តថា ក្នុងបរិបទនៃការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឱ្យកាន់តែទំនើប និងមានគុណភាព ការពង្រឹង សមត្ថភាពវិជ្ជាជីវៈ និងជំនាញទំនាក់ទំនងរបស់គិលានុបដ្ឋាក និងឆ្មប គឺមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែកើនឡើងនៃការផ្តល់សេវាសុខាភិបាលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងមានមនុស្សធម៌។
លោកស្រី ជឿជាក់យ៉ាងមុតមាំថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ បទពិសោធន៍ និងជំនាញជាក់ស្តែង ដែលអាចយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ ដើម្បីលើកកម្ពស់គុណភាពសេវាថែទាំអ្នកជំងឺ និងរួមចំណែកអភិវឌ្ឍប្រព័ន្ធសុខាភិបាល ឱ្យកាន់តែប្រសើរឡើង៕
អត្ថបទ៖ សំអឿន



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


