ព័ត៌មានជាតិ
ឱសថបុរាណចិនជាង៥ពាន់ប្រអប់ត្រូវបានក្រុមហ៊ុន ប៊ី.ភី.អេ បូព៌ាអេស៊ា ឯ.ក ផ្តល់ជូនអាវុធហត្ថរាជធានីភ្នំពេញ
ឱសថបុរាណចិនប្រមាណជាង៥ពាន់ប្រអប់ និងថវិកាមួយចំនួន ត្រូវបានក្រុមហ៊ុន ប៊ី.ភី.អេ បូព៌ាអេស៊ា ឯ.ក ប្រគល់ជូនលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បីប្រើប្រាស់ក្នុងអង្គភាពកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ។

ឱសថបុរាណចិនដ៏ល្បីល្បាញនិងពេញនិយមមួយប្រភេទដែលមានឈ្មោះថា Lianhua Qingwen ត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញ យកប្រើប្រាស់សម្រាប់ព្យាបាលជំងឺ ផ្តាស់សាយ ក្តៅខ្លួន ឈឺក្បាល ឈឺក និង ក្អក ដល់កងកម្លាំងរបស់ខ្លួន យ៉ាងមានប្រសិទ្ធិភាព និងបន្តចែកចាយទៅដល់ប្រជាពលរដ្ឋជាច្រើន ក្នុងរយៈកាលកន្លងមករហូតដល់បច្ចុប្បន្ន ជាពិសេសចែកជូនដល់ អ្នកជំងឺ កូវីដ-១៩ ស្រាលនិងមធ្យម ដែលមានអាការៈដូចរៀបរាប់ខាងលើ យកទៅប្រើប្រាស់ ទទួលបានលទ្ធផលយ៉ាងមានប្រសិទ្ធិភាពផងដែរ។
ក្រោយមកឱសថមួយនេះ ក៏ត្រូវបាន ក្រសួងសុខាភិបាលកម្ពុជា ចេញវិញ្ញាបនត្របញ្ជីកា បើកផ្លូវឲ្យចរាចរលើទីផ្សារ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ។

ដោយមើលឃើញពីតម្រូវការនិងប្រសិទ្ធិភាពនៃឱសថ ដែលអាវុធហត្ថរាជធានីភ្នំពេញ បានប្រើប្រាស់រួចមក នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោក យ៉ាំ ស៊ីងម៉ៅ អគ្គនាយក ក្រុមហ៊ុន ប៊ី.ភី.អេ បូព៌ាអេស៊ា ឯ.ក បាននាំយក ឱសថបុរាណចិន Lianhua Qingwen នេះ ចំនួន ៥២០០ប្រអប់ បូកនិងថវិកាចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារ) មកប្រគល់ជូន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ចែងប្រើប្រាស់ជាប្រយោជន៍ក្នុងអង្គភាព ក៏ដូចជា ប្រើប្រាស់ជាក់ស្តែងក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺ កូវីដ-១៩ ។

ក្នុងឱកាសទទួលយកឱសថបុរាណចិននោះផងដែរ ក្រុមការងារតំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងការថ្លែងអំណរគុណ ចំពោះលោក យ៉ាំ ស៊ីងម៉ៅ ដែលមានចិត្តសប្បុរស ឧបត្ថម្ភ ឱសថបុរាណចិន Lianhua Qingwen និងថវិកាមួយចំនួនផងដែត ជូមដល់កងកម្លាំងកងអាវុធហត្ថ រាជធានីភ្នំពេញ ដែលការឧបត្ថម្ភនាពេលនេះ គឺពិជាមានសារៈសំខាន់ណាស់ ៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


