Connect with us

ព័ត៌មានជាតិ

របាំងថ្មពុះចែកទ្រូងផ្លូវ ត្រូវបានលាបថ្នាំថ្មី ដើម្បីបង្កើនសុវត្ថិភាពធ្វើដំណើរពេលរាត្រី

បានផុស

នៅ

អាជ្ញាធរជំនាញពាក់ព័ន្ធ ចុះលាបថ្នាំចំណាំងផ្លាត និងជួសជុលបាំងថ្មពុះចែកផ្លូវ ឡើងវិញ  ដើម្បីជួយសម្រួល ដល់ពលរដ្ឋ បើកបរនាពេលរាត្រី។ ជាក់ស្ដែងនៅថ្ងៃទី ១៣ ខែមិថុនាឆ្នាំ២០២៦ សកម្មភាពលាបថ្នាំ របាំងពុះចែកទ្រូងផ្លូវនៅតាមបណ្តោយផ្លូវម៉ៅសេទុង ចាប់ពីចំណុចស្តុប ចេនឡា រហូតដល់ក្រោមស្ពានអាកាស៥មករា ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្អូនប្រុស ពេជ្រ សុភាព ដែលជាអ្នកធើ្វដំណើរបានលើកឡើងថា នៅពេលដែលអាជ្ញាធរ លោកបានធ្វើការគូសគំនូសលាបថ្នាំពណ៌ឡើងវិញដូច្នេះ គឺជួយលើកសម្រស់ដងផ្លូវថ្មី អមដោយសុវត្ថិភាពខ្ពស់ផងដែរ ។

ប្អូនប្រុសបន្តបន្ថែមថា សូមគោរពអរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានចុះលាបថ្នាំរបាំងថ្មជួយ សម្រួលការធ្វើដំណើរ ក៏ដូចជាដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ។

ពាក់ព័ន្ធបញ្ហានេះ មន្រី្ដជំនាញបានឲ្យដឹងថា កន្លងមក របាំងពុះចែកទ្រូងផ្លូវ ត្រូវបានលាបពណ៌ចំណាំងផ្លាតឡើងវិញ  ដោយឃើញថារបាំងថ្ម បណ្តោយផ្លូវម៉ៅសេទុង រលប់បាត់មើលមិនច្បាស់ បង្កឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ពិបាកធ្វើដំណើរ ជាពិសេសនៅពេលយប់តែម្តង ។

ជាចុងក្រោយ មន្ទីរសាធារណការ រាជធានីភ្នំពេញ បានបញ្ជាក់ថា ការលាបពណ៌ចំណាំងផ្លាត ជូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល បង្ការគ្រោះថ្នាក់ចរាចរណ៍នាពេលយប់ ក៏ដូចជាដើម្បីអោយមានសោភ័ណ្ឌភាពផ្លូវផង និងជួយសម្រួលនូវការធ្វើដំណើរផងដែរ ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម