Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តពោធិ៍សាត់បន្តដំឡើងបង្គោលភ្លើងសូឡា ដោយតភ្ជាប់ពីចំណុចព្រំប្រទល់ក្រុងពោធិ៍សាត់ ដល់ស្រុកភ្នំក្រវាញ

បានផុស

នៅ

អាជ្ញាធរខេត្តពោធិ៍សាត់ បន្តដំឡើងបង្គោលភ្លើងសូឡា ដោយតភ្ជាប់ពីចំណុចព្រំប្រទល់ក្រុងពោធិ៍សាត់ ដល់ស្រុកភ្នំក្រវាញ ជាមួយនឹងការដាំកូនឈើ ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពសាធារណៈ។ បង្គោលភ្លើងសូឡានេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដោយលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខូយ រីដា បានគូសបញ្ជាក់ថា គម្រោងដំឡើងបង្គោលភ្លើងសូឡាដែលចំនួន៣៤គីឡូម៉ែត្រ ចាប់ពីផ្លូវលេខ១៥៥ (ចំណុចបំបែកលាច) រហូតដល់ដំណាក់ឈើក្រម ជាជំហានមួយដ៏សំខាន់។ លោក ថា យើងមិនមែនឈប់ត្រឹមនេះទេ យើងមានគម្រោងបន្តដំឡើងបន្ថែម៣៣គីឡូម៉ែត្រទៀត ឆ្លងកាត់បូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង វត្តហ្លួង និងរង្វង់មូលក្រូច ដើម្បីធានាថាគ្រប់ផ្លូវសំខាន់ៗក្នុងខេត្ត មានពន្លឺគ្រប់គ្រាន់នៅពេលយប់។

លោក ថា គុណប្រយោជន៍នៃអំពូលភ្លើងសូឡា គឺបានជួយបង្កើនសុវត្ថិភាព ក្នុងការធ្វើដំណើរពេលយប់ កាត់បន្ថយអំពើចោរកម្ម និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងប្រើប្រាស់ថាមពលស្អាត ដែលចំណាយតិច។

ចំពោះការដាំដើមក្ងោក លោកអភិបាលខេត្ត បានដាក់ក្តីរំពឹងថា តាមរយៈការជំរុញការដាំដុះតាមដងផ្លូវលេខ១៥៥ ផ្លូវជាតិលេខ៥៥ និងបណ្តាផ្លូវសំខាន់ៗក្នុងខេត្តឱ្យបានគ្រប់គ្រាន់ក្នុងឆ្នាំ២០២៦នោះត្រឹមឆ្នាំ២០២៧ ខេត្តពោធិ៍សាត់ នឹងមានសម្រស់បៃតងលាយឡំដោយផ្កាដ៏ស្រស់ស្អាត ផ្តល់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់អ្នកដំណើរ។ 

លោក និយាយថា ដើមក្ងោកដែលយើងទាំងអស់គ្នាកំពុងជំរុញការដាំដុះនេះ នឹងជួយកាត់បន្ថយកម្ដៅ បន្សុទ្ធខ្យល់អាកាស និងបង្កើតបានជាសោភ័ណភាពបៃតង ដែលធ្វើឱ្យមូលដ្ឋានគឺមានភាពទាក់ទាញ និងមានផាសុកភាព។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថាន ការពារបង្គោលភ្លើង និងដើមឈើដែលដាំថ្មី ដើម្បីជាសមិទ្ធផលប្រយោជន៍រួម។

កន្លងមក រដ្ឋបាលខេត្តពោធិ៍សាត់បានដំឡើងភ្លើងសូឡាប្រភេទ LED រួចរាល់លើកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់ខេត្តបាត់ដំបងផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម