ព័ត៌មានជាតិ
មន្ត្រីជំនាញរកឃើញគ្រឿងទេស និងប្រហិតនាំចូលពីប្រទេសថៃ ជាង៧០០គីឡូក្រាម ក្នុងទីតាំងសិប្បកម្មផលិតប្រហិតមួយក្នុងក្រុងតាខ្មៅ
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរខេត្តកណ្ដាល បានចុះត្រួតពិនិត្យទីតាំងសង្ស័យនាំចូលផលិតផលពីប្រទេសថៃចំនួនពីរកន្លែងក្នុងស្រុកអង្គស្នួល និងក្រុងតាខ្មៅ។

ក្នុងប្រតិបត្តិការត្រួតពិនិត្យ កម្លាំងជំនាញបានរកឃើញទីតាំងសិប្បកម្មផលិតប្រហិតមួយនៅក្នុងក្រុងតាខ្មៅបាននាំចូលគ្រឿងទេស និងប្រហិតពីប្រទេសថៃជាង ៧០០គីឡូក្រាម។ ក្រោយពីរកឃើញជាក់ស្ដែង កម្លាំងជំនាញបានដកហូតវត្ថុតាងយកទៅរក្សាទុក ខណៈម្ចាស់ទីតាំងត្រូវបាននាំខ្លួនយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីស្វែងរកប្រភពផ្គត់ផ្គង។ ចំពោះទីតាំងដែលបានរកឃើញមានផលិតផលនាំចូលពីប្រទេសថៃនេះ កម្លាំងជំនាញក៏បានពិនិត្យរកឃើញផលិតផលចំនួន ១៩មុខ សរុបចំនួន ២,៥៥៤.៩Kg ក្នុងនោះភាគច្រើនផលិតផលថៃ។

សូមជម្រាបថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល កម្លាំងសាខា(ក.ប.ប)ខេត្ត កម្លាំងសាខាគយ និងរដ្ឋាករខេត្ត កម្លាំងបសុពេទ្យខេត្ត និងកម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រុង លើទីតាំងចំនួនពីរមាន ទី១ ស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានម្ចាស់ឈ្មោះ ហ៊ន ស្រី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ពិនិត្យឃើញផលិតផលសរុបចំនួន ៥,៦៥៣Kg និងរកឃើញទំនិញប្រភេទប្រហិតសាច់គោសរុប៤០០Kg មិនមានចុះកាលបរិច្ឆេទ ត្រូវបានដឹកទៅទីលានចាក់សំរាមស្រុកអង្គស្នួលដុតកំទេចចោល។

ទីតាំងទី២ នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មានម្ចាស់ឈ្មោះ ឯក សីណាក ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ទីតាំងមានច្បាប់សិប្បកម្មផលិតប្រហិត (ម៉ែធីMTB) ដែលកម្លាំងជំនាញបានរកឃើញមានផលិតផល ថៃ ចំនួន១៨មុខ(គ្រឿងទេស និងប្រហិត) ស្មើនឹង ៧៧៩.១kg ក្នុងចំណោមផលិតផលសរុបចំនួន ២,៥៥៤.៩Kg ក្នុងនោះភាគច្រើនផលិតផលថៃ៕
អត្ថបទ៖ សុខុម






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


