ព័ត៌មានជាតិ
វិស័យអប់រំតាមថ្នាក់វិទ្យាល័យត្រូវបានពង្រឹង ដើម្បីបង្កើតបានមូលធនមនុស្សស្របយុគ្គសម័យអភិវឌ្ឍន៍របស់ជាតិ
លោក យិន អ៊ាង នាយករងនៃវិទ្យាល័យបាក់ទូក បានឲ្យដឹងថា៖ វិស័យអប់រំគឺជាវិស័យសំខាន់ និង ឋិតក្នុងគោលនយោបាយអាទិភាពបំផុតរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នេះដោយក្នុងនាមគណៈគ្រប់គ្រងវិទ្យាគឺ ចាំបាច់ក្នុងការដើរតួនាទីចែករំលែក និង ផ្តល់នូវចំណេះដឹងនិងបច្ចេកវិទ្យាថ្មីៗ ទៅកាន់សិក្សានុសិស្សកម្ពុជា ដើម្បីបណ្តុះនូវធនធានមនុស្សឲ្យក្លាយជាធនធានដែល មានសក្តានុពលខ្ពស់ក្នុងសង្គមជាតិនាថ្ងៃអនាគត់ខាងមុខ។

លោក យិន អ៊ាង នាយករងនៃវិទ្យាល័យបាក់ទូក
លោកនាយករងបន្តថា៖ បើក្រឡេកទៅកាន់អតីតកាលកាលពីជិត៥០ឆ្នាំមុនវិញ នោះធនធានមនុស្សដែលជាអ្នកចេះដឹងជាច្រើន ត្រូវបានសម្លាប់មិនរើសមុខក្នុងរបបវាលពិឃាតដ៏សែនឃោរឃៅ ដែលធ្វើឲ្យវិស័យអប់រំមានការធ្លាក់ចុះ។ ក៏ប៉ុន្តែដោយសារ ការលះបង់ដ៏ធំធេងគ្មានអ្វីអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនស្វះស្វែងរកសន្តិភាពនេះ ទើបកម្ពុជាអាចមានឱកាសអភិវឌ្ឍន៍ប្រទេស និង អភិវឌ្ឍន៍ធនធានមនុស្សបានដូចសព្វថ្ងៃនេះ។


ក្នុងនាមជាទំពាំស្នងឫស្សីក៏ដូចជា អ្នកបន្តវេនជំនាន់ក្រោយប្អូនៗ ជាសិស្សានុសិស្សក៏បានប្តេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យបានខ្លាំង ដើម្បីក្លាយជាមូលធនមនុស្សដ៏ល្អសម្រាប់ខ្លួនឯងគ្រួសារនិងសង្គមជាតិទាំងមូលផងដែរ។ វិស័យអប់រំនៅតាមកម្រិតសិក្សាថ្នាក់វិទ្យាល័យ ត្រូវបានពង្រឹងដើម្បីជាថ្នាលបង្កើតបាននូមូលធនមនុស្ស ស្របតាមយុគ្គសម័យអភិវឌ្ឍន៍របស់ប្រទេសជាតិ។


គួរបញ្ជាក់ថា៖ កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីធ្លាប់បានប្រសាសន៍ថ្លែងថាវិស័យអប់រំសុខាភិបាល និង ធនធានមនុស្សនៅតែជាកិច្ចការងារ អាទិភាពទី១ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕ អត្ថបទ៖ សុភា




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២១ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


