Connect with us

ព័ត៌មានជាតិ

ថ្ងៃ ១៤ ឧសភា មានពិធី​​អុជកាំជ្រួច​អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ

បានផុស

នៅ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំងអុជកាំជ្រួច ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៦៨ យាងចូល ៦៩ ព្រះវស្សានាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានឲ្យដឹងថា «នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩:០០នាទីយប់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំងអុជកាំជ្រួចនៅទន្លេចតុមុខ មុខព្រះបរមរាជវាំង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងគម្រប់ព្រះជន្ម ៦៨ យាងចូល ៦៩ ព្រះវស្សា»។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាព្រះរាជបុត្រានៃព្រះករុណាព្រះមហាវិរក្សត្រនរោត្តមសីហនុព្រះវររាជបិតានិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាព្រះអង្គទ្រង់ប្រសូតនៅថ្ងៃទី១៤ ខែឧសភាឆ្នាំ១៩៥៣នាទីក្រុងភ្នំពេញ។

បន្ទាប់ពីព្រះបិតាទ្រង់សម្ដេចព្រះនរោត្ដមសីហនុទ្រង់ដាក់រាជ្យសម្បត្តិព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកច្ឆ័ន្ទជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបន្តរាជ្យពីព្រះបិតា។ព្រះរាជពិធីរាជាភិសេកព្រអអង្គជាផ្លូវការបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំងក្រុងភ្នំពេញនៅថ្ងៃទី២៩ខែតុលាឆ្នាំ២០០៤៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម