ព័ត៌មានជាតិ
លម្អិតផ្លូវជាតិ ក្នុងគម្រោងបំពាក់អំពូលសូឡាបំភ្លឺពេលយប់ លើកកម្ពស់សោភណភាព កាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ
បណ្តាញផ្លូវជាតិជាច្រើនខ្សែ រួមទាំងផ្លូវសាធារណៈក្នុងក្រុងនិងទីប្រជុំជនក្នុងរាជធានីខេត្តចំនួន ១៣ នឹងត្រូវអនុវត្តការដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ ដោយប្រើប្រាស់ថវិកាមូលនិធិសង្គមរបស់អគ្គិសនីកម្ពុជា។
កាលពីព្រឹកនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៦ មានការចុះអនុស្សរណៈនៃការយោគយល់គ្នាមួយ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក៏មានការចូលរួមពីលោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា អភិបាលខេត្តទាំង ១៣ រួមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គិសនីកម្ពុជាច្រើនរូបទៀត។

លើកឡើងនៅក្នុងពិធីចុះអនុស្សចុះអនុស្សរណៈនៃការយោគយល់គ្នានេះ លោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជាបានបញ្ជាក់ថា តាមការប៉ាន់ស្មានការអនុវត្កការងារនេះ គ្រោងចំណាយថវិកាប្រមាណ ៥ លានដុល្លារអាមេរិក ដោយប្រើប្រាស់ថវិកាមូលនិធិសង្គមរបស់អគ្គិសនីកម្ពុជា។
លោកថា ការដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ នៅតាមកំណាត់ផ្លូវជាតិ ផ្លូវសាធារណៈ ផ្លូវស្ថិតក្នុងក្រុងដែលជាទីប្រជុំជន និងតំបន់ទេសចរណ៍សរុបប្រមាណ ១ ០០០ គីឡូម៉ែត្រនេះ គ្រោងឱ្យបានរួចរាល់ក្នុងរយៈពេលយ៉ាងយូរ ២ឆ្នាំ។


បន្ទាប់ពីបញ្ចប់ការសាងសង់រួច ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា នឹងប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានី-ខេត្ត បន្តគ្រប់គ្រង និងដំណើរការថែទាំ ដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធនេះ នៅបន្តបំភ្លឺជូនប្រជាពលរដ្ឋជានិរន្តរ៍។
ខ្សែផ្លូវជាតិស្ថិតនៅក្នុងគម្រោង អនុវត្តរៀបចំដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវ ប្រើថាមពលពីពន្លឺព្រះអាទិត្យ ដោយប្រើប្រាស់ថវិកាមូលនិធិសង្គមរបស់អគ្គិសនីកម្ពុជារួមមាន៖
-កំណាត់ផ្លូវជាតិលេខ ៥ ចន្លោះពីព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង-ពោធិ៍សាត់ និងពីព្រំប្រទល់ខេត្តពោធិ៍សាត់-បាត់ដំបង ដល់ខេត្តបន្ទាយមានជ័យ ដោយត្រូវដំឡើងប្រព័ន្ធអំពូល ភ្លើងបំភ្លឺនៅលើមេនីដ្យានទ្រូងផ្លូវ។
-កំណាត់ផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សៀមរាប និងបន្ទាយមានជ័យ ចាប់ពីស្រុកជើងព្រៃ (ស្គន់) ដល់ព្រំប្រទល់ខេត្តកំពង់ធំ និងចាប់ពីស្រុកជីក្រែង ដល់ក្រុងសេរីសោភ័ណ ដោយត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅអមសងខាងផ្លូវ។
-កំណាត់ផ្លូវជាតិលេខ ៧ ពីស្រុកជើងព្រៃ (ស្គន់) ដល់ទីក្រុងកំពង់ចាម ក្នុងខេត្តកំពង់ចាម ដោយត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅលើមេនីដ្យានទ្រូងផ្លូវ
-ផ្លូវជាតិលេខ ២១ ពីក្រុងតាខ្មៅក្នុងខេត្តកណ្តាល ដល់ព្រំដែនប្រទេសវៀតណាម ដោយត្រូវដំឡើងប្រព័ន្ធអំពូល ភ្លើងបំភ្លឺនៅអមសងខាងផ្លូវ
-ផ្លូវក្រវាត់ក្រុងទី ២ និងផ្លូវក្រវាត់ក្រុងទី ៣ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយត្រូវដំឡើងប្រព័ន្ធអំពូលភ្លើង បំភ្លឺនៅអមសងខាង និងលើមេនីដ្យានទ្រូងផ្លូវ
-ផ្លូវស្ថិតក្នុងក្រុងដែលជាទីប្រជុំជន និងជាតំបន់ទេសចរណនៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


