សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម៖ SME ជាឆ្អឹងខ្នងសេដ្ឋកិច្ច ដែលបានរួមចំណែកបង្កើតការងារ និងប្រាក់ចំណូល
លោក ញឹម ខេមារា រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលបានរួមចំណែកដល់ការបង្កើតការងារ ប្រាក់ចំណូល និងនវវានុវត្តន៍។

យុទ្ធសាស្ត្រនេះនឹងបម្រើជាផែនទីបង្ហាញផ្លូវសម្រាប់ដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការពង្រឹងភាពប្រកួតប្រជែង បង្កើនការចូលរួមក្នុងខ្សែច្រវាក់តម្លៃ និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិ។
លោក ញឹម ខេមារា បានលើកឡើងនៅក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ស្តីពីយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយប្រមូលផ្តុំភាគីពាក់ព័ន្ធតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិប្រមាណ ១០០ នាក់ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។
លោក ញឹម ខេមារា បានលើកឡើងពីសារៈសំខាន់នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការបង្កើនភាពធន់ និងភាពប្រកួតប្រជែងរយៈពេលវែងនៃសេដ្ឋកិច្ចជាតិ។

បច្ចុប្បន្ន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងប្រមូលធាតុចូលពីស្ថាប័នសាធារណៈ និងឯកជន ដើម្បីធានាថា យុទ្ធសាស្ត្រជាតិនេះនឹងដោះស្រាយតម្រូវការជាក់ស្តែង ដោយកែលម្អបរិយាកាសធុរកិច្ច ពង្រឹងសមត្ថភាពផលិត ពង្រីកឱកាសឈានចូលទីផ្សារ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។
លោក ដាវ អានសាន រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា៖ «តាមរយៈយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលមានគោលបំណងធ្វើទំនើបកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យក្លាយជាសហគ្រាសដែលបង្កើតតម្លៃបន្ថែមខ្ពស់ មានភាពប្រកួតប្រជែង និងជំរុញដោយនវានុវត្តន៍»។

យុទ្ធសាស្រ្តនេះរួមបញ្ចូលការលើកកម្ពស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាផ្នែកមួយនៃខ្សែច្រវាក់ផលិតកម្ម ពង្រឹងឧស្សាហកម្មប្រតិគមន៍ អភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងជំរុញការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវផ្នែកសង្គម បរិស្ថាន និងអភិបាលកិច្ច។
ធាតុចូលដែលប្រមូលបានពីសិក្ខាសាលាពិគ្រោះយោបល់នេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីកែលម្អសេចក្តីព្រាងយុទ្ធសាស្ត្រ មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តសម្រាប់ការអនុវត្ត៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


