Connect with us

ព័ត៌មានជាតិ

សប្បុរសជនផ្តល់អង្ករ១០០​តោន ជូនរដ្ឋបាលរាជធានី

បានផុស

នៅ

អង្ករទម្ងន់១០០តោន ដែលគិតជាទឹកប្រាក់ប្រមាណ៥៥ពាន់ដុល្លារ របស់សប្បុរសជន បានផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យចាត់ចែងបន្ត ជូនទៅប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយទឹកជំនន់ និងចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ។

ពិធីប្រគល់និងទទួលអំណោយ ខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បានថ្លែងអំណរអរគុណចំពោះសប្បុរសជននានា ដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយទឹកជំនន់ និងចូលរួមផ្តល់ជាឧបករណ៍ និងថវិកាក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ។

លោកបញ្ជាក់ថា រាល់អំណោយរបស់សប្បុរសជន ដែលប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តយកទៅបែង ចែក ជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះពិតប្រាកដ ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម