ព័ត៌មានជាតិ
ពីវេទិកាធុរកិច្ចកម្ពុជា-ចិន៖ ម្ចាស់សហគ្រាសចិនសួរមន្រ្តីជំនាញកម្ពុជាពីនីតិវិធីនាំសាច់គោចេញទៅក្រៅប្រទេស
ក្នុងវេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជាចិន ក្នុងចំណោមសំនួរដេញដោលជាច្រើន ម្ចាស់សហគ្រាសចិនបានសាកសួរមន្រ្តីជំនាញកម្ពុជាពីនីតិវិធីសម្រាប់ការនាំសាច់គោចេញទៅបរទេស ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។
ជាការឆ្លើយតប មន្រ្តីជំនាញតំណាងមកពីក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មបានពន្យល់ពីដំណើរការជុំវិញការអនុវត្តនីតិវិធី សម្រាប់ការនាំចេញសាច់គោទៅបរទេស និងក៏ដូចជាទៅកាន់ប្រទេសចិនជាដើម។

លោក ហុក គីមធួន ប្រធាននាយកដ្ឋានផែនការ និងស្ថិតិក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា ការនាំចេញសាច់គោចេញទៅក្រៅប្រទេស ធ្វើឡើងផ្អែកលើពិធីសារឬអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសនាំចេញនិងប្រទេសនាំចូល។
ដោយអនុវត្តតាមកិច្ចព្រមព្រៀង ភាគីកម្ពុជាត្រូវធ្វើសកម្មភាព និងរៀបចំឯកសារទៅតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូលជាចម្បង។ ក្នុងនោះមានដូចជាត្រូវមានវិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ (SPS) ដើម្បីធានាថាសាច់គោមានសុវត្ថិភាព និងគ្មានជំងឺឆ្លងផ្សេងៗ។

ដោយឡែកតំណាងក្រសួងពាណិជ្ជកម្ម លោកស្រី ប៊ុន ចំណាន បានលើកឡើងពីឯកសារ និងលិខិតអនុញ្ញាតចាំបាច់ផ្សេងៗសម្រាប់ការនាំសាច់គោចេញមានដូចជា វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (Certificate of Origin – C/O) ដែលត្រូវស្នើសុំចេញពីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសមាជិកអាស៊ាន ឬអាសិប (RCEP)។
លិខិតអនុញ្ញាតនាំចេញ (Export Permit) ប្រសិនបើភាគីនៃប្រទេសនាំចូលដូចជាប្រទេសចិន មានតម្រូវការបន្ថែម។
ជាមួយគ្នានេះ មន្រ្តីជំនាញបានផ្តល់ការណែនាំសម្រាប់អ្នកវិនិយោគ ឬអ្នកនាំចេញក៏ត្រូវសិក្សា និងសាកសួរទៅភាគីក្រុមហ៊ុន ឬប្រទេសសាមីឱ្យបានច្បាស់អំពីច្បាប់ និងលក្ខខណ្ឌតម្រូវនៃការនាំចូល។
បន្ថែមពីនេះ មន្រ្តីក្រសួងកសិកម្មផ្តល់យោបល់ឲ្យអ្នកវិនិយោគ អាចទាក់ទងផ្ទាល់ជាមួយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីទទួលបានការសម្របសម្រួលលើនីតិវិធីក្នុងការនាំចេញសាច់គោទៅក្រៅប្រទេស៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


