Connect with us

ព័ត៌មានជាតិ

ក្រុមចោរលួចគាស់បំបែកចេតិយតម្កល់អដ្ឋិធាតុនៅខេត្តតាកែវ យកមាស និងប្រាក់ បង្កការភ្ញាក់ផ្អើល

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាកែវ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ មានករណីដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយក្រុមជនសង្ស័យបានប្រើម៉ូទ័រកាត់ដែក និងឧបករណ៍គាស់បំបែកទ្វារចេតិយតម្កល់អដ្ឋិធាតុ ដើម្បីស្វែងរកវត្ថុមានតម្លៃដែលតម្កល់នៅខាងក្នុង។

ហេតុការណ៍នេះបានកើតឡើងនៅចេតិយរបស់ក្រុមគ្រួសារ ឯកឧត្តម អ៊ុន វណ្ណា ស្ថិតក្នុងភូមិប្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ តាមព័ត៌មានបឋម សាច់ញាតិដែលតម្កលអដ្ឋិធាតុថា ជនសង្ស័យបានគាស់បំបែកកែវតម្កល់អដ្ឋិធាតុអស់ចំនួន ៤ កែវ ដោយបានយកមាសអស់ប្រហែលជាង៥ជី និងលុយមួយចំនួននៅក្នុងនោះ។

ករណីនេះបានធ្វើឱ្យក្រុមគ្រួសារម្ចាស់ចេតិយ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការសោកស្តាយ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើដែលប៉ះពាល់ដល់ទីកន្លែងគោរពបូជា និងប្រពៃណីវប្បធម៌។

ប្រជាពលរដ្ឋ និងក្រុមគ្រួសាររងគ្រោះ សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាបើកការស៊ើបអង្កេត ស្វែងរកជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសនេះ យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់កុំឱ្យករណីបែបនេះកើតមានឡើងជាថ្មី៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម