ព័ត៌មានជាតិ
ក្រសួងអប់រំ កំណត់ប្រឡងបាក់ឌុបនៅឆ្នាំនេះ ចំនួន ២៤៤ មណ្ឌល ត្រូវជា ៦ ២០៧ បន្ទប់ នៅទូទាំងប្រទេស ភ្នំពេញច្រើនជាងគេ
សម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅឆ្នាំ ២០២៦ នេះ ក្រសួងអប់រំ យុវជន និង កីឡា នឹងរៀបចំនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៦ ខាងមុខនេះ ដោយបានកំណត់មណ្ឌលប្រឡងចំនួន ២៤៤ ត្រូវជា ៦ ២០៧ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៦៨ មណ្ឌល ១ ៥៣៣ បន្ទប់ និង ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១៧៦ មណ្ឌល ៤ ៦៧៤ បន្ទប់។

បើតាមក្រសួងអប់រំ បានឱ្យដឹងថា ក្នុងចំណោមមណ្ឌលប្រឡងចំនួន ២៤៤ មណ្ឌល ត្រូវជា ៦ ២០៧ បន្ទប់ ក្នុងនោះ ខេត្តបន្ទាយមានជ័យមាន ៨ មណ្ឌល ត្រូវជា ២៦៦ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រចំនួន ៣ មណ្ឌល ៦៩ បន្ទប់។ ខេត្តបាត់ដំបងមាន ១៤ មណ្ឌល ត្រូវជា ៣៨៨ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៤ មណ្ឌល ១១១ បន្ទប់។ ខេត្តកំពង់ចាមមាន ១៦ មណ្ឌល ត្រូវជា ៣៩៦ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៥ មណ្ឌល ១១១ បន្ទប់។ ខេត្តកំពង់ឆ្នាំងមាន ៨ មណ្ឌល ត្រូវជា ២០៦ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ១ មណ្ឌល ៣៤ បន្ទប់។ ខេត្តកំពង់ស្ពឺមាន ១៣ មណ្ឌល ត្រូវជា ២៥៣ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ២ មណ្ឌល ៤០ បន្ទប់។ ខេត្តកំពង់ធំមាន ១៣ មណ្ឌល ត្រូវជា ២៣៩ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ២ មណ្ឌល ៤៨ បន្ទប់។ខេត្តកំពតមាន ១០ មណ្ឌល ត្រូវជា ៤៩ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៣ មណ្ឌល ៤៩ បន្ទប់។ ខេត្តកណ្តាលមាន ២០ មណ្ឌល ត្រូវជា ៥៥៦ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៦ មណ្ឌល ១២៥ បន្ទប់។ ខេត្តកោះកុងមាន ៣ មណ្ឌល ត្រូវជា ៥២ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ១ មណ្ឌល ៣៨ បន្ទប់។ ខេត្តក្រចេះមាន ៥ មណ្ឌល ត្រូវជា ១០៩ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ២ មណ្ឌល ៣៣ បន្ទប់។ ខេត្តមណ្ឌលគីរីមាន ២ មណ្ឌល ត្រូវជា ៣២ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ១ មណ្ឌល ៣ បន្ទប់។ រាជធានីភ្នំពេញមាន ៣៦ មណ្ឌល ត្រូវជា ១ ១៩៣ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ១៣ មណ្ឌល ៤០៥ បន្ទប់។ ខេត្តពោធិ៍សាត់មាន ៦ មណ្ឌល ត្រូវជា ១៥៣ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ១ មណ្ឌល ៣២ បន្ទប់។ ខេត្តព្រះសីហនុមាន ៥ មណ្ឌល ត្រូវជា ៩៩ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ២ មណ្ឌល ២០ បន្ទប់។ ខេត្តស្ទឹងត្រែងមាន ៣ មណ្ឌល ត្រូវជា ៥០ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ១ មណ្ឌល ៣៩ បន្ទប់។ ខេត្តតាកែវមាន ១៧ មណ្ឌល ត្រូវជា ៣៩១ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៤ មណ្ឌល ៨ បន្ទប់។ ខេត្តសៀមរាបមាន ១៦ មណ្ឌល ត្រូវជា ៤៧១ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៥ មណ្ឌល ១៣១ បន្ទប់។ ខេត្តរតនគីរីមាន ៣ មណ្ឌល ត្រូវជា ៨២ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ១ មណ្ឌល ១២ បន្ទប់។ ខេត្តកែបមាន ២ មណ្ឌល ត្រូវជា ១៣ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ១ មណ្ឌល ២ បន្ទប់។ ខេត្តប៉ៃលិនមាន ២ មណ្ឌល ត្រូវជា ២៧ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ១ មណ្ឌល ២៥ បន្ទប់។ ខេត្តឧត្តរមានជ័យមាន ៣ មណ្ឌល ត្រូវជា ២២ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ១ មណ្ឌល ១២ បន្ទប់។ ខេត្តត្បូងឃ្មុំមាន ១០ មណ្ឌល ត្រូវជា ២៥២ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៣ មណ្ឌល ៦១ បន្ទប់។ ខេត្តព្រះវិហារមាន ៤ មណ្ឌល ត្រូវជា ៨០ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ១ មណ្ឌល ១១ បន្ទប់។ ខេត្តស្វាយរៀងមាន ៨ មណ្ឌល ត្រូវជា ២១១ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ១ មណ្ឌល ៣៩ បន្ទប់ និង ខេត្តព្រៃវែងមាន ១៧ មណ្ឌល ត្រូវជា ៤០២ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៣ មណ្ឌល ៧៩ បន្ទប់៕
អត្ថបទ ៖ សំអឿន


-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


