ព័ត៌មានជាតិ
ឃាតករម្នាក់ ជក់ថ្នាំញៀន ហិតកាវឡើងចង់ឆ្កួត វាយយុវជនអនាថាបែកខួរស្លាប់
បន្ទាយមានជ័យ ៖ ឃាតករម្នាក់មានកម្លាំងដូចយក្ស ជក់ថ្នាំញៀន ហិតកាវប៉ះកង់ឡើងចង់ឆ្កួត បានវាយទៅលើយុវជនអនាថាម្នាក់ចង់បែកខួរបណ្តាលឲ្យស្លាប់នៅលើវេទិកាខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៣ រសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុច សួនមានជ័យ នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសេរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ហួយ រតនា ភេទប្រុស អាយុប្រហែល ៣២ឆ្នាំ រស់នៅភូមិ អូរតាគាំម២ ឃុំទួលតាឯក ស្រុកបាត់ដំបង ខេត្តបាត់ដំបង។
លោកយ៉ាន់ សុវណ្ណ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា តាមការអះអាងរបស់អ្នកថែសួនបាននិយាយថា ឃាតករនេះគេបានឃើញវត្តមាននៅក្នុងសួនមានជ័យនេះតាំងពីថ្ងៃទី៧ ខែឧសភាមកម្ល៉េះ ជននេះជក់ថ្នាំញៀនផង ហិតកាវប៉ះកង់ទៀត ជននេះដូចមនុស្សឆ្កួតដើររករឿងគេពេញសួនមានជ័យតែម្តងគ្មានអ្នកហ៊ានតដៃនិងជននេះឡើយ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា លុះនៅម៉ោងជិត៣រសៀលស្រាប់តែឃើញឃាតករនោះបានធាក់ទៅលើជន មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល ៣៧ឆ្នាំ ជាជនអនាថាចំមុខឡើងចង់បែកខួរបណ្តាលឲ្យស្លាប់នៅលើវេទិកាតែម្តង។
ក្រោយពីធ្វើសកម្មភាពហើយបានរត់ចុះមកក្រោម សន្តិសុខភូមិ៣នាក់ដេញចាប់ទើបបាន។ ឃាតករត្រូវបានកម្លាំងអាវុធហត្ថក្រុងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃស្អែកចំណែកសព ត្រូវកម្លាំងអាវុធហត្ថចាត់ចែងឲ្យគេបូជានៅវត្តទៅតាមប្រពៃណីហើយផងដែរ៕
ដោយ ៖ វ៉ាន់ ណាង
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


