ព័ត៌មានជាតិ
ឪពុកម្តាយមិននៅផ្ទះ កូនយកភ្លើងដុតស្រមោចនៅជញ្ជាំងស្បូវ បណ្តាលឲ្យឆេះផ្ទះអស់០១ខ្នង
ករណីអគ្គីភ័យភ្លើងឆេះផ្ទះមួយខ្នង(ឆេះទាំងស្រុង) មានទទឹង០៤ម៉ែត្រ បណ្តោយ០៥ម៉ែត្រធ្វើពីឈើប្រក់ស្បូវ កាលពីវេលាម៉ោង០៨និង១០នាទីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិរំចេកខាងលិច ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា៖ មូលហេតុបណ្តាលមកពី ឪពុកម្តាយមិននៅផ្ទះកូនស្រី អាយុ៧ឆ្នាំ បានយកភ្លើងដុតស្រមោចនៅជញ្ជាំងផ្ទះស្បូវបណ្តាលឲ្យឆេះខ្ទេចតែម្តងទៅ។ សមត្ថកិច្ចបានបន្តថា ម្ចាស់ផ្ទះឈ្មោះ ម៉ុន បញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះ អ៊ុន សុភស់ អាយុ២៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិរំចេកខាងលិច ឃុំអន្លង់វែង ស្រុកអន្លង់វែង។ សម្ភារៈខូចខាតរួមមាន ប្រាក់ខ្មែរចំនួន១លានរៀល, វិទ្យុទាក់ទង០១គ្រឿង, អាគុយ០១ ផ្ទាំងសូឡា០១ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផង៕

អត្ថបទ៖ ចាន់ ធី
សូមចុចអាន៖ គ្រឿងសព្វាវុធមួយចំនួន និងមុខសញ្ញាកាន់កាប់ខុសច្បាប់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន



