ព័ត៌មានជាតិ
គ្រឿងសព្វាវុធមួយចំនួន និងមុខសញ្ញាកាន់កាប់ខុសច្បាប់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន
ជនសង្ស័យ១រូប រួមទាំងគ្រឿងសព្វាវុធមួយចំនួន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះឃាត់ខ្លួន ដើម្បីបញ្ជូនទៅតុលាការ ក្នុងការចាត់វិធានការតាមច្បាប់ ។
កិច្ចប្រតិបត្តិការដែលធ្វើឡើងដោយកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញបានបង្ក្រាប ករណីកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត១ករណី។ កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ សាំ សុខ បញ្ញាវ័ន្ត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិសង្កាត់ខាងលើ ពីបទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត។



វត្ថុតាងដកហូតរួមមាន ១.កាំភ្លើង M១៦ ចំនួន ១ ដើម, ២.បង់ M១៦ ចំនួន ១០ បង់, ៣.បង់អាកា៤៧ ចំនួន ៤ បង់, ៤.បង់ម៉ាត់តាយ៉ែត ចំនួន ២ បង់, ៥.គ្រាប់កាំភ្លើង M១៦ ចំនួន ២៤២ គ្រាប់, ៦.គ្រាប់កាំភ្លើងAK ៤៧ ចំនួន ៦៤ គ្រាប់, ៧. គ្រាប់ គ្រាប់ ខ្ចិបAK៤៧ ចំនួន ៧ គ្រាប់, ៨.គ្រាប់ម៉ាត់តាយ៉ែតចំនួន ៩ គ្រាប់, ៩.មីនចំនួន ៤ គ្រាប់ ទូសសៀចំនួន១, ១០.ស្បែកជើងកវែងយោធាចំនួន ២ គូ, ១១.ឯកសណ្ឋានប៉ារ៉ាចំនួន ១ កំប្លេ, ១២. អាវភ្លៀងយោធាចំនួន ១ និង ១៤.ទូរសព្ទដៃម៉ាក samsung ចំនួន ១ គ្រឿង បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ យុវជនវ័យ១៨ឆ្នាំ ប្រុងលោតឆត្រលក់គ្រឿងញៀន តែត្រូវប៉ូលិសចាប់ជាប់
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



