Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ថ្វាយព្រះពរ​ព្រះមហាក្សត្រ ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា​គម្រប់​៦៨ យាង​ចូល​៦៩​ព្រះវស្សា

បានផុស

នៅ

នៅក្នុង​ឱកាស នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា គម្រប់​៦៨​ព្រះវស្សា យាង​ចូល​៦៩​ព្រះវស្សា របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារលិខិត​ថ្វាយព្រះពរ ព្រះអង្គ​ប្រកបដោយ​ព្រះរាជ​បញ្ញាញាណ​ភ្លឺ​ថ្លា​ត្រចះ ត្រចង់ ព្រះកាយពល​សិរី​វ​ឌ្ឍ​នា ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ចាក​ផុតពី​ព្រះរោគា ព្យាធិ​នានា ដើម្បី​ព្រះអង្គ​ទ្រង់​គង់ប្រថាប់​នៅក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ បំពេញ​ព្រះរាជតួនាទី​ដ៏​ឧត្តុង្គឧត្តម​ថ្លៃ​ថ្ល ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និរន្តរភាព​ជាតិ និង​ជា​ព្រះ​ម្លប់​ដ៏​ត្រជាក់ត្រជំ​ថ្កុំថ្កើង​រុងរឿង នៃ​មាតុភូមិ​អង្គរ​ជាទី​ស្នេហា និង​ប្រជារាស្ត្រ​របស់​ព្រះអង្គ​តរៀង​ទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សារលិខិត​ថ្វាយព្រះពរ ដែល​ទទួលបាន​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា “​នៅក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ឧត្ដុង្គ​ឧ​ត្ត​ម​វិសេសវិសាល ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ​បំផុត​នៃ​ព្រះរាជ ពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់​៦៨​ព្រះវស្សា យាង​ចូល​៦៩ ព្រះវស្សា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ ៣​កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១​នេះ ទូលព្រះបង្គំជាខ្ញុំ តាងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រីរាជការ​ទូទាំង​ប្រទេស និង​ក្នុងនាម​ទូលព្រះបង្គំជាខ្ញុំ​ផ្ទាល់​ព្រមទាំង​ភរិយា សូម​ព្រះ​បរម​រាជានុញ្ញាត​លំឱនកាយវាចា​ចិត្ត ក្រាប​បង្គំ​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ ប្រកបដោយ​កតញ្ញុតាធម៌ និង​កតវេទិតា​ធម៌​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ព្រះរាជ​បញ្ញាញាណ​ឈ្វេងយល់​ដ៏​ឈ្លាសវៃ និង​ព្រះរាជ​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា ប្រកបដោយ​ព្រះ​គុណធម៌ និង​ព្រះ​មនុស្សធម៌​របស់​ព្រះករុណា​ថ្លៃ​វិសេស​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ ក៏ដូចជា​ព្រះរាជកិច្ច​ការបរទេស​របស់​ព្រះអង្គ ដែល​បានរួម​ចំណែក​យ៉ាង​វិសេសវិសាល​ក្នុងការ​លើកកម្ពស់​កិត្យានុភាព ជាតិ និង​ជំរុញ​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច សិក្សាធិការ សិល្បៈ​វប្បធម៌ សាសនា និង​សង្គម ហើយ​ជាពិសេស​ព្រះអង្គទ្រង់​តែង​សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​ព្រះរាជ​ទ្រព្យ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជា​បន្តបន្ទាប់ ជួយ​ដល់​វិស័យ មនុស្សធម៌ និង​សុខុមាលភាព​សង្គម ព្រមទាំង​ជួយសង្គ្រោះ​អាយុជីវិត​ប្រជារាស្ត្រ​ពី​ជំងឺ​កូ​វីដ​-១៩ និង​លើកកម្ពស់ ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​នា​រយៈកាល​កន្លងមក​”​។

សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើង​ទៀត​ថា “​ឆ្លៀត​ក្នុងឱកាស​ដ៏​មហា​ម​ង្គ​លា​ភិរម្យ​ថ្លៃថ្លា​នេះ​ផងដែរ ទូលព្រះបង្គំជាខ្ញុំ​ទាំងអស់គ្នា សូម​ព្រះ​បរម​រាជានុញ្ញាត លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី ឫទ្ធិ​បារមី​ខ្លាំងក្លា វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទេវតា​ថែរក្សា​ព្រះមហា​ស្វេតច្ឆត្រ ទេវតា​ថែរក្សា​ប្រាង្គ ប្រាសាទ​អង្គរ ទេវតា​ថែរក្សា​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ត្រី​ស័ក ព្រះនាម​ម​ណ្ឌា​ទេវី និង​បុណ្យ​បារមី​នៃ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ ជាពិសេស​បុណ្យ​បារមី​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ សូម​ព្រះអង្គ​តាម​ជួយ​ថែរក្សា​អភិបាល​ប្រោះព្រំ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ​គ្រប់ប្រការ ថ្វាយ​ចំពោះ ព្រះករុណា ថ្លៃ​វិសេស​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សូម​ព្រះអង្គ​ទ្រង់​សមប្រកប​ដោយ​ព្រះរាជ​បញ្ញាញាណ​ភ្លឺ​ថ្លា​ត្រចះ ត្រចង់ ព្រះកាយពល​សិរី​វ​ឌ្ឍ​នា ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ចាក​ផុតពី​ព្រះរោគា ព្យាធិ​នានា ដើម្បី​ព្រះអង្គ​ទ្រង់​គង់​ប្រថាប់​នៅក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ​បំពេញ​ព្រះរាជតួនាទី​ដ៏​ឧត្តុង្គឧត្តម​ថ្លៃ​ថ្ល ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និរន្តរភាព​ជាតិ និង​ជា​ព្រះ​ម្លប់​ដ៏​ត្រជាក់ត្រជំ​ថ្កុំថ្កើង​រុងរឿង​នៃ​មាតុភូមិ​អង្គរ​ជាទី​ស្នេហា និង​ប្រជារាស្ត្រ​របស់​ព្រះអង្គ​តរៀង​ទៅ និង​ព្រះ​ពុទ្ធពរ​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ ជានិច្ច​និរន្តរ៍​កុំបី​ឃ្លៀងឃ្លាត​ឡើយ​”៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ២០ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ២៦ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម២៧ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ៣១ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម