ព័ត៌មានជាតិ
ភូមិបិទខ្ទប់១៩ភូមិហើយ ទូទាំងខេត្តកំពង់ចាម ដេីម្បីកាត់ខ្សែចម្លងជំងឺកូវីដ-១៩
កំពង់ចាម ៖ ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈ សម្រាប់ភូមិសាស្ត្រខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ត្រីតាមមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋដែលចំណូលស្រុក ឬមកពីតំបន់ហានិភ័យ មករស់នៅក្នុងភូមិសាស្ត្រខេត្ត ត្រូវធ្វើយ៉ាងណាសួរនាំនូវព័ត៌មានដើម្បីអាជ្ញាធរធ្វើចត្តាឡីស័ក និងឲ្យក្រុមគ្រូពេទ្យធ្វើការយកសំណាក តេស្តរកវីរុសកូវីដ១៩។

ជាក់ស្ដែង នៅព្រឹក ថ្ងៃទី១០ខែឧសភានេះ ក្រោយពីមានករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨នាក់មក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចុះត្រួតពិនិត្យការបិទខ្ទប់ ភូមិអកទៀង ស្ថិតនៅឃុំតាំងក្រាំង និងទីតាំងរោងចក្រមួយកន្លែងទៀតក្នុងស្រុកបាធាយ។

ដោយគិតមកដល់ថ្ងៃទី១០ ខែឧសភានេះ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបិទខ្ទប់ ភូមិសរុបចំនួន ១៨ និងឃុំចំនួន ៤ឃុំ ពោលគឺដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហើយ ជាមួយនោះក៏បានសម្រេច ដាក់ឲ្យដំណើរការឡើងវិញ ភូមិចំនួន បួនភូមិ មានក្នុង ស្រុកស្រីសន្ធរ, ស្រុកបាធាយ និងស្រុកកងមាស។

ចំណែកតួលេខ អ្នកជំងឺកូវីដ ១៩ គិតត្រឹមថ្ងៃទី ៩ ឧសភា នេះ បានកើនឡើងសរុបដល់ ចំនួន ១៥៤ នាក់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរមេគង្គកំពង់ចាម និងមានអ្នកជាសះស្បើយ ចំនួនជាង ៤០ នាក់ និងមានអ្នកស្លាប់១នាក់ដោយសារជំងឺកូវីដ១៩នេះផងដែរ៕
អត្ថបទ និង រូបភាព លោក ហុង ម៉េងហៀ



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


