ព័ត៌មានជាតិ
ក្រសួងអប់រំ ផ្តល់ឧបត្ថម្ភថវិកាដល់បុគ្គលិកអប់រំរស់នៅតំបន់ក្រហមចំនួន១២៩នាក់
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡាបានឧបត្ថម្ភថវិកាដល់បុគ្គលិកអប់រំចំនួន១២៩នាក់រស់នៅតំបន់ក្រហមដោយក្នុងម្នាក់ៗទទួលថវិកាចំនួន៣០ម៉ឺនរៀល។
លោក បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងនៅថ្ងៃទី១០ខែឧសភាថា បុគ្គលិកអប់រំបម្រើការងារនៅថ្នាក់ជាតិចំនួន១២៩នាក់ ស្រី៣១នាក់មានទីលំនៅក្នុងតំបន់ក្រហមនៃការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩សម្រាប់រយៈពេលប្រាំពីថ្ងៃចាប់ពីថ្ងៃទី៦ខែឧសភា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។
លោករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ថា ក្រសួងអប់រំបានសម្រេចផ្តល់ថវិកាចំនួន៣០ម៉ឺនរៀលក្នុងម្នាក់ៗសម្រាប់ឧបត្ថម្ភបុគ្គលិកអប់រំនៃអង្គភាពក្រោមឱវាទក្រសួង ដែលកំពុងជូបការលំបាកក្នុងជីវភាពរស់នៅ ក្នុងកំឡុងពេលអនុវត្តវិធាននេះ ក្នុងគោលដៅកាត់បន្ថយការលំបាកនិងសម្រាលបន្ទុកដែលកំពុងជួបប្រទះ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


