ព័ត៌មានជាតិ
ព័ត៌មានច្បាស់ការ ប្តីបានចាក់ទ្រូងប្រពន្ធ ៣កន្ត្រៃស្លាប់ហើយ ទើបដុតផ្ទះសម្លាប់កូនទាំងអស់បំបិទមាត់
លោកសេនីយ៍ត្រី ប៉ុលវុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផែនព្រហ្មទណ្ឌ នៅរសៀលទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ករណីភ្លើងឆេះផ្ទះនៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ កាលពីយប់ថ្ងៃទី៩ ខែឧសភា គឺជារឿងឃាតកម្ម បង្កឡើងដោយបុរសជាប្ដី ដោយបានចាក់សម្លាប់ប្រពន្ធ រួចហើយទើបដុតផ្ទះជាក្រោយ។

លោកឧត្តមសេនីយ៍ត្រី ប៉ុលវុទ្ធី បានបញ្ជាក់ថា បុរសជាប្តី ឈ្មោះ នន់ សារ៉េត អាយុ៤១ឆ្នាំ នៅថ្ងៃកើតហេតុនៅលើឡៅតឿ កំពុងកាច់បាយសីគ្រូ ដោយមានកន្ត្រៃនៅនឹងដៃផង។ ចំណែកកូនច្បង អាយុ៩ឆ្នាំ ដេកមើលទូរទស្សន៍ ហើយកូន អាយុ៧ឆ្នាំ ២នាក់ទៀត ដែលជាកូនភ្លោះ ក៏នៅលើឡៅតឿដែរ។ ខណៈនោះជម្លោះរវាងប្ដីប្រពន្ធ ដែលធ្លាប់កើតមានជារឿយៗកន្លងមកក៏បានកើតឡើងជាថ្មីម្ដងទៀត ដោយស្ត្រីជាប្រពន្ធឈ្មោះ អៀន សុខ អាយុ៣៨ឆ្នាំ បានជេរដៀលបុរសជាប្ដីដដែលៗ និងជាច្រើនដងនៅលើឡៅតឿ ជាមួយកូនតូច អាយុ២ឆ្នាំម្នាក់ទៀត។ ពេលនោះដោយខឹងនឹងប្រពន្ធខ្លាំង បុរសជាប្ដីក៏បានចាប់បោចសក់ប្រពន្ធផ្ងាកមកក្រោយ រួចយកកន្ត្រៃចាក់ដើមទ្រូងប្រពន្ធខាងស្ដាំចំនួន៣កន្ត្រៃ បន្ទាប់ពីប្រពន្ធដួលសន្លប់ឬស្លាប់ហើយនោះ បុរសជាប្ដីក៏បានដុតពូក នៅលើឡៅតឿរួចចុះមកក្រោម ដុតអីវ៉ាន់និងខោអាវជជុះ នៅខាងក្រោមឡៅតឿទៀត ហើយឈរមើលរហូតដល់ភ្លើងឆេះខ្លាំងក្នុងផ្ទះអាចដឹងថា គ្មានអ្នកណានៅរស់ ទើបបុរសជាប្ដីបើកទ្វារចេញមកខាងក្រៅរួចបិទទ្វារទៅវិញ។


ខណៈនោះអណ្ដាតភ្លើង បានឆេះសន្ធោសន្ធៅដល់ខាងក្រៅ ទើបមានសាក្សីម្នាក់បានមកដល់ ហើយបានស្រែកហៅឲ្យគេជួយ ខណៈដែរបុរសជាប្ដី នៅឈរមើលធ្វើមិនដឹង និងពេលនោះក៏មានមនុស្ស៤ទៅ៥នាក់ មកជួយពន្លត់តែមិនអាចជួយបានឡើយ។

លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបន្តថា ក្រោយពីសមត្ថកិច្ចចម្រុះរួមមាននាយកដ្ឋានព្រហ្មទណ្ឌក្រសួង នាយកដ្ឋានអគ្គិភ័យ សហការជាមួយមន្ត្រីអង្គការ CPU ធ្វើកោសល្យវិច័យទៅតាមបច្ចេកទេស បានពិនិត្យឃើញថា ម្ដាយនិងកូនតូចអាយុ២ឆ្នាំ ពុំមានផ្សែងភ្លើងស្រូបចូលក្នុងផ្លូវដង្ហើមទេ។ ដោយសន្និដ្ឋានថាមនុស្ស២នាក់នេះ ក៏ត្រូវជនដៃដល់សម្លាប់ផងដែរ មុនពេលដុតផ្ទះ។ ដោយផ្អែកលើសាក្សីវត្ថុតាងជាច្រើននាក់ ឆ្លើយដាក់បន្ទុក ជនដៃដល់មិនព្រមសារភាពនោះទេ រហូតដល់ល្ងាចថ្ងៃទី១១ ខែឧសភា ជនដៃដល់ប្រាប់សមត្ថកិច្ចថា សុំកុំបន្តសួរចម្លើយទៀតអីចាំយប់នេះ រូបគេដុតធូបសុំគ្រូសិន ចាំថ្ងៃស្អែកគេនិងប្រាប់នូវអ្វីគ្រប់យ៉ាង ហើយសមត្ថកិច្ចក៏ព្រមធ្វើតាម។ លុះវេលាម៉ោង ៩ព្រឹកថ្ងៃទី១២ ទើប ឃាតករូបនេះ ព្រមសារភាពដូចអ្វីដែលបានរៀបរាប់រឿងខាងលើ។ ករណីនេះ សមត្ថកិច្ចជំនាញក៏បានកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនជនដៃដល់ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។


គួរបញ្ជាក់ផងដែរថា តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យដឹងថា ជនដៃដល់គឺជាប្ដីទី៣ ចំណែកកូនទាំង៤របស់ជនរងគ្រោះ ដែលបានស្លាប់ជាមួយម្ដាយ គឺជាកូនប្ដីទី១និងប្តីទី២ ហេតុនេះហើយ ទើបជនដៃដល់ដល់ហ៊ានសម្លាប់កូនប្ដីដើមទាំង៤នាក់ដោយមិនញញើតដៃបែបនេះ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ



