Connect with us

ព័ត៌មានជាតិ

កំពង់ផែតម្លៃ១.៥លានដុល្លានឹងជួយលើកស្ទួយសេដ្ឋកិច្ចខេត្តកោះកុង ក្រោយសាងសង់ ចប់នៅឆ្នាំ២០២២

បានផុស

នៅ

គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្រថ្មីនៅខេត្តកោះកុង ដែលគ្រោងចំណាយថវិកាសរុបប្រមាណ១.៥លានដុល្លារ បានបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ហើយត្រូវគេរំពឹឹងថានឹងជួយលើកស្ទួយសេដ្ឋកិច្ចក្នុងតំបន់ ក្រោយសាងសង់ចប់នៅឆ្នាំ២០២២ខាងមុខដោយប្រើរយៈពេល២ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង មានប្រសាសន៍ថា នៅពេលកំពង់ផែដ៏ថ្មីស្រឡាងនេះស្ថាបនារួចរាល់ វានឹងជួយលើកស្ទួយវិស័យសេដ្ឋកិច្ចបានមួយកម្រិតថែមទៀតដែលនឹងបម្រើដល់ប្រយោជន៍ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តកោះកុង។

លោកជំទាវ មិថុនា ភូថង បានបន្តថា ជាមួយនឹងកំពង់ផែថ្មីនេះ ខេត្តកោះកុងនឹងអាចបង្កើនទំហំពាណិជ្ជកម្មជាមួយតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាងកាន់តែមានភាពងាយស្រួល ដែលអាចកាត់បន្ថយការចំណាយលើការដឹកជញ្ជូនបានកាន់តែច្រើនជាងមុន។

ឯកឧត្តម ម៉ក់ ស៊ីដេត មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែរបស់ក្រសួងសាធាណការ បង្ហាញសុទិដ្ឋិនិយមថា ២ឆ្នាំក្រោយកំពង់ផែទំនិញរាយ និងទេសចរណ៍តម្លៃ១.៥លានដុល្លារនៅក្រុងខេមរភូមិន្ទសង់រួចរាល់ ខេត្តកោះកុងនឹងកាន់តែមានសក្កានុពលស្រូបយកវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មពីបណ្តាខេត្តផ្សេងៗ។

ឯកឧត្តម ម៉ក់ ស៊ីដេត បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងសម្រួចការធ្វើផ្លូវពីខេត្តបាត់ដំបង ខេត្តពោធិសាត់ឆ្ពោះត្រង់មកខេត្តកោះកុងតែម្តង ដែលជាសក្កានុពលដ៏ខ្លាំងក្លាមួយ ខាងផ្នែកសេដ្ឋកិច្ចពាណិជ្ចកម្មបន្ថែមលើវត្តមានកំពង់ផែថ្មីនេះ ដោយសម្រួលដល់ដឹកជញ្ចូនទំនិញផ្សេងៗរបស់ពលរដ្ឋបន្តទៅប្រទេសថៃ ឬវៀតណាមបានយ៉ាងងាយស្រួលជាងមុន។

យោងតាមរបាយការណ៍របស់ មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង គម្រោងសាងសង់កំពង់ផែថ្មីនេះ ជាប្រភេទបេតុងអាមេមានប្រវែង៦៩ម៉ែត្រ និងទទឹង១៦.៥ម៉ែត្រ ស្ពានបេតុងភ្ជាប់ទៅផែប្រវែង២៨ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង បញ្ជាក់ថា ផ្លូវបេតុងចេញចូលផែទំហំ ១៦២២.៨ម៉ែត្រការ៉េ កម្រាស់០.២៣ម៉ែត្រ រីឯផ្លូវដើរទំហំ១០០.៨ម៉ែត្រការ៉េ កម្រាស់០.២ម៉ែត្រ ព្រមទាំងប្រព័ន្ធលូមុខកាត់០,៨ម៉ែត្រ ប្រវែង២៧៤ម៉ែត្រ និងអណ្តូងលូចំនួន១០កន្លែង។

 អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម