Connect with us

ព័ត៌មានជាតិ

លោកស្រី ថាក់ ឡានី ថ្លែង​អំណរគុណ​សម្តេច​តេ​ជោ ក្រោយ​ត្រឡប់​មកដល់​មាតុភូមិ​កំណើត​វិញ​

បានផុស

នៅ

លោកស្រី ថាក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា នៃ​អតីត​គណបក្ស​សមរង្ស៉ី ដែល​បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​ស៊ុយអែត​នោះ បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ កាលពី​វេលា​ម៉ោង​១២ ថ្ងៃ​ត្រង់ ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១ ក្រោយ​ទទួលបាន​ការលើកលែង​ទោស ហើយ​លោកស្រី​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត​សន្ដោស​ប្រោសប្រណី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ថាក់ ឡា​នី បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មានក្រោយពេល​មកដល់​កម្ពុ​ជា​ថា លោកស្រី​ពិត​ជា​រំភើប​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​ឡើយ ចំពោះ​ទឹកចិត្ត​សន្ដោស​ប្រោសប្រណី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នេះ ពីព្រោះ​វត្តមាន​របស់លោក​ស្រី​មកដល់​កម្ពុជា​នៅពេលនេះ គឺ​ដោយមាន​ការជួយជ្រោម​ជ្រែង​យ៉ាងខ្លាំង​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​។

លោកស្រី​បន្តថា ចាប់តាំងពី​លោកស្រី​ចេញពី​ប្រទេស​កម្ពុជា ទៅ​នៅ​ប្រទេស​ស៊ុយអែត តាម​ការ​បំភ័យឲ្យ​រត់គេច​របស់​មេដឹកនាំ​បក្សប្រឆាំង លោកស្រី​បានរស់នៅ​ម្នាក់ឯង កណ្ដោចកណ្ដែង ដូច​ចក​នៅ​កណ្ដាល​លំហ​សមុទ្រ គ្មាន​កោះ​ត្រើយ ហើយ​អតីត​មេដឹកនាំ​របស់លោក​ស្រី ក៏​មិនដែលមក​សួរ​សុខទុក្ខ​ម្ដងណា​ឡើយ​។​

លោកស្រី ថាក់ ឡា​នី បញ្ជាក់ថា ទីបំផុត​លោកស្រី​បានគេច​ផុតពី​ទុក្ខវេទនា​ កណ្ដោចកណ្ដែង ម្នាក់​ឯង​នោះ​ហើយ និង​បាន​ត្រលប់មក​ជួបជុំ​ក្រុមគ្រួសារ​វិញ​។ លោកស្រី និង​ស្វាមី បាន​គោរព​ថ្លែង​អំណរគុណ​សម្ដេចនាយក​រដ្ឋមន្ត្រី ដែល​តែងតែ​ជួយ​ដោះស្រាយ​ទុក្ខលំបាក​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ដោយ​មិន​គិត​និន្នាការ​នយោបាយ​។​

គួរ​បញ្ជាក់ថា លោកស្រី ថាក់ ឡា​នី ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី ហើយ​ត្រូវបាន​សា​លា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​៦ខែ និង​ពិន័យ​៨​លាន​រៀល ព្រមទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ចំនួន​១០០​រៀល កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រោម​ការចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ការចោទប្រកាន់ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​ស្រី ថាក់ ឡា​នី នៅក្នុង​វេទិកាសាធារណៈ​មួយ នៅ​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ ដោយបាន​ចោទប្រកាន់​សម្តេច​តេ​ជោ​ថា ជា​អ្នក​សម្លាប់​បណ្ឌិត​កែម​ឡី​។​

ដើម្បី​ស្វែងរក​ភាពយុត្តិធម៌ និង​ភាព​ស្អាតស្អំ ក្នុងនាម​ជា​មេដឹកនាំ​កំពូល​របស់​ប្រទេស​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​លោក​មេធាវី គី តិច បានដាក់​ពាក្យបណ្ដឹង​ប្តឹង លោកស្រី ថាក់ ឡា​នី ដោយ​សំណូមពរ​ឲ្យ​តុលាការ​ចាត់ការ​តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្តត្រឹម ១០០​រៀល​ប៉ុណ្ណោះ​។ ចាប់តាំងពី​មាន​សំណុំ​រឿងនេះ លោកស្រី ថាក់ ឡា​នី បាន​រត់គេចខ្លួន​រហូត ហើយ​ក្រោយ​មក​ត្រូវបាន​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​បានសម្រេច​តម្កល់​សាលក្រម​នេះ​។​

កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស បន្ទាប់ពី​មាន​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម