ព័ត៌មានជាតិ
គណៈកម្មការចម្រុះ ពិភាក្សាអំពីបញ្ហាកាន់កាប់ដីធ្លី និងគ្រប់គ្រងក្នុងតំបន់អង្គរ
ខេត្តសៀមរាប៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ គណៈកម្មការចម្រុះ (រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា) ដើម្បីសម្របសម្រួលការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀនចំសណ្តាប់ធ្នាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានជួបពិភាក្សាការងារនៅសាលាខេត្តសៀមរាប ផ្តោតទៅលើការបំពេញតួនាទី ភារកិច្ច របស់គណៈកម្មការចម្រុះ ដើម្បីសម្របសម្រួលការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរ។

សហប្រធាននៃកិច្ចប្រជុំរួមមាន លោក ទៀ សីហា អភិបាលនៃគីណៈអភិបាលខេត្តសៀមរាប និង លោក ហង់ ពៅ អគ្គនាយកនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា។ សមាជិកគណៈកម្មការ ដែលចូលរួមក្នុងកិច្ចប្រជុំនេះ មានអភិបាលរងខេត្ត អគ្គនាយករងអាជ្ញាធរជាតិអប្សរា នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក ដែលមានភូមិសាស្រ្តជាប់ជាប់ពាក់ព័ន្ធរមណីយដ្ឋានអង្គរ រួមទាំងនាយកទីចាត់ការ សាលាខេត្តចូលរួមផងដែរ។
លោក ទៀ សីហា មានប្រសាសន៍ថា កិច្ចប្រជុំរបស់គណៈកម្មការចម្រុះ គឺជាការជួបជុំពិភាក្សាពិសេសមួយផ្តោតសំខាន់ទៅលើដែនកំណត់ សម្រាប់ការអនុវត្តតួនាទីភារកិច្ច ក្នុងក្របខណ្ឌនៃកិច្ចសហការគ្នា ដើម្បីស្វែងរកគន្លឹះដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការប្រើប្រាស់ដីធ្លី ការសាងសង់សំណង់របស់ប្រជាពលរដ្ឋ ដែលបានតាំងទីលំនៅ និងរស់នៅតាំងពីយូរណាស់មកហើយ (មុនឆ្នាំ២០០៤) ក្នុងតំបន់រមណីដ្ឋានអង្គរ និងការកំណត់លិខិតបទដ្ឋានគតិយុត្តិជាធរមាន។

លោក ទៀ សីហា បានលើកពីគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ក្នុងការជម្រុញដល់វិស័យសេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋខេត្តសៀមរាប ក្រោយពេលបញ្ចប់វិបត្តិជំងឺកូវិដ-១៩ និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានការកើនឡើង។ លើការងារសាងសង់ផ្លូវ៣៨ខ្សែនេះ អាជ្ញាធរខេត្តក៏បានធ្វើការដោះស្រាយនូវរាល់បញ្ហាមួយចំនួនជាប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏ជាការបើកផ្លូវមួយក្នុងការដោះស្រាយបញ្ហាប្រឈម និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់រមណីដ្ឋានអង្គរ ព្រមទាំងមានគោលនយោបាយមួយចំនួនដើមី្បជួយជីវភាពប្រជាពលរដ្ឋ។
លោក ទៀ សីហា សង្កត់ធ្ងន់ថា រាល់កិច្ចការងារទាំងឡាយ ដែលអាជ្ញាធរជាតិអប្សរាអនុវត្ត គឺត្រូវមានកិច្ចសហការជាមួយអាជ្ញាធរ រដ្ឋអំណាចមូលដ្ឋាន ដើមី្បកុំឱ្យប្រជាពលរដ្ឋមានសតិអារម្មណ៍ចំពោះអាជ្ញាធរ។ កត្តាសំខាន់លើការបង្ក្រាប រាល់សំណង់អាណាធិបតេយ្យ គ្មានច្បាប់ទំលាប់ និងការទន្រ្ទានកាន់កាប់ដីធ្លីរបស់រដ្ឋ (ទីទួលបុរាណដ្ឋាន) ការកាប់បំផ្លាញព្រៃឧទ្យានអង្គរ សំដៅលុបបំបាត់ក្រុមជនខិលខូច។

កិច្ចប្រជុំបានពិភាក្សាធ្វើឱ្យប្រសើរឡើងការធ្វើសមាហរណកម្មជាមួយគ្នា ក្នុងការអនុវត្តគម្រោងនានារបស់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិអប្សរា ការកែលម្អរួមគ្នាតម្រូវឱ្យមានកិច្ចពិភាក្សាគ្នាជាចាំបាច់ សម្រាប់កិច្ចសហប្រតិបត្តិការ និងកំណត់ព្រំដែនតួនាទីភារកិច្ចរបស់អាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរា ការកំណត់ជនបង្គោល ដើម្បីសហការអនុវត្តការងារឱ្យមានប្រសិទ្ធភាព៕
អត្ថបទ៖ គឿន វេត

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


