ព័ត៌មានជាតិ
អាជ្ញាធរខេត្តក្រុងសហការជាមួយសមត្ថកិច្ចចម្រុះអនុវត្តវិធានការរដ្ឋបាល រើរុះតូបលក់ដូរនៅជួរដើមស្រល់មុខផ្សារឆ្នាំង
កំពង់ឆ្នាំង ៖ អាជ្ញាធរខេត្តនិងក្រុងកំពង់ឆ្នាំងនៅថ្ងៃទី១៧ ខែឧស ភានេះ បានសហការជាមួយសមត្ថ កិច្ចចម្រុះ ចុះអនុវត្តវិធានការរដ្ឋបាលរើរុះតូបលក់ដូរនៅជួរដើមស្រល់មុខផ្សារឆ្នាំង ក្នុងក្រុងកំពង់ឆ្នាំងក្រោយពីបានផ្សព្វផ្សាយជូនដំណឹងអស់រយៈ ពេល៤ ថ្ងៃរួចមក ។ ជាក់ ស្តែងពេលឃើញអាជ្ញាធរខេត្តក្រុងនិង សមត្ថកិច្ចចម្រុះចុះមកច្រើន បែបនេះ ម្ចាស់តូបលក់ដូរនៅជួរដើមស្រល់នៅល្ងាចថ្ងៃទី១៧ នេះបានផ្អើលនាំគ្នារុះរើតូបខ្លួនឯងបានជាង ៩០ ភាគរយហើយ។

សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវ គោកខេត្តកំពង់ឆ្នាំងដែលបានដាក់កម្លាំងបិទចរាចរណ៍តាមផ្លូវជួរដើមស្រល់នៅមុខវត្តយាយទេព នៅល្ងាចថ្ងៃទី១៧នេះ ដើម្បីឲ្យកម្លាំងចម្រុះអនុវត្តវិធានការរដ្ឋបាល បានអោយដឹងថា នៅល្ងាចនេះគេពិនិត្យឃើញមានវត្តមានលោកអភិបាល ខេត្ត លោកអភិបាលក្រុងចុះមកដឹកនាំដោយផ្ទាល់ក្នុងការអនុវត្តវិធានការរដ្ឋបាលនេះ។

ដោយឡែកអាជីវករលក់ដូរវិញពេលឃើញវត្តមានលោកអភិបាល ខេត្ត និងលោកអភិបាលក្រុងចុះ មកដឹកនាំបែបនេះក៏នាំស្ម័គ្រចិត្តរុះរើសតូបលក់ដូរដោយ ខ្លួនឯងជា បន្តបន្ទាប់។ ជាមួយគ្នានេះដែរគេក៏ពិនិត្យឃើញមានរថយន្តដឹកដីប្រ មាណ ១០ គ្រឿងបានដឹកដីយ៉ាង សកម្ម ចាក់លុបនៅតាមទីតាំងតូបដែលបានរុះរើនោះចេញភ្លាមៗផងដែរ ដើម្បីធ្វើទីទួលសុវត្ថិភាពឱ្យបា នរួចរាល់មុនទឹកទន្លេឡើងទៅតាមផែនការដែលបានផ្សព្វផ្សាយ។

សមត្ថកិច្ចបានបញ្ជាក់ថាគិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី១៧ ខែឧសភានេះ តូបលក់ដូរប្រមាណ ៩០% បានរុះរើអស់ ។ ចំណែកតូបប្រ មាណ ១០ភាគរយទៀត កំពុងរុះរើជាបន្ត ដែលអាចនឹងរុះរើអស់នៅថ្ងៃ ស្អែកទី១៨ ខែឧសភានេះ។

ចំពោះម្ចាស់តូបដែលមិនទាន់រុះរើអស់អាជ្ញាធរណែនាំផងដែរថា បើថ្ងៃស្អែករុះរើមិនអស់នោះទេអាជ្ញាធរមានសមត្ថកិច្ចនិងចាត់វិធានការរដ្ឋ បាលរុះរើតូបនេះឲ្យអស់ដោយមិនទទួលខុសត្រូវលើការបែកបាក់ខូច ខាតនោះឡើយ៕
ដោយ ៖ ឈៀងថារិទ្ធ








-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


