ព័ត៌មានជាតិ
សាធារណរដ្ឋឆែកជ្រើសរើសកម្ពុជា ជាប្រទេសអាទិភាពសម្រាប់ធ្វើជាដៃគូអភិវឌ្ឍ
កម្ពុជាត្រូវបានសាធារណរដ្ឋឆែកជ្រើសរើសក្នុងចំណោមប្រទេសចំនួន៦ ជាប្រទេសអាទិភាពដៃគូអភិវឌ្ឍ។ នេះបើយោងតាម លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ក្រោយពីជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ
លោកឯកអគ្គរដ្ឋទូតបានសំដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដោយលោកអះអាងថា ជាប្រទេសមួយដ៏ស្រស់ស្អាត ហើយលោកនឹងខិតខំពិនិត្យមើលដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះកាន់តែប្រសើរឡើងថែមទៀត។

ចំណែកលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរចំពោះលោក Martin Vávra ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតែងតាំងថ្មីប្រចាំកម្ពុជា។ លោកមានប្រសាសន៍ថា លោកបានត្រៀមលក្ខណៈរួចហើយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយលោកកឯកអគ្គរដ្ឋទូត ដើម្បីឲ្យបេសកម្មនេះទទួលបានជោគជ័យ។

សូមបញ្ជាក់ថា សាធារណរដ្ឋឆែក និងកម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០១៣ សាធារណរដ្ឋឆែកបានបង្កើតស្ថានទូតនៅកម្ពុជា។ ក្រោយរបបខ្មែរក្រហមបានដួលរលំ សាធារណរដ្ឋឆែកបានផ្ដល់អាហារូបករណ៍ប្រមាណ៣២២នាក់ ក្នុងរយៈពេល១០ឆ្នាំ ហើយបានបន្តផ្តល់អាហារូបករណ៍ ជាបន្តបន្ទាប់ទៀតដល់កម្ពុជា៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


