Connect with us

ព័ត៌មានជាតិ

ផ្លូវ១ខ្សែ​រង​គ្រោះ​ ដោយទឹកជំនន់​ត្រូវបានជួសជុលឡើងវិញ ចំណាយថវិការបស់ខេត្តខេត្ត​បន្ទាយមានជ័យ

បានផុស

នៅ

ផ្លូវ​ថ្មល់ D B S T៣គីឡូម៉ែត្រ ចាប់ពីភូមិប្រឡាយហ្លួងលើ ភូមិព្រះស្រែក្នុង ឃុំឬស្សីក្រោក ដល់​ឃុំតាឡំ ដែលរងការខូច​ខាតខ្លាំង ដោយសារ​ទឹកជំនន់ និងទឹកហូរបុកមកពីប្រទេសថៃ ត្រូវបាន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកំលាំងក្រុមការងារជំនាញកំលាំង រដ្ឋបាល​ស្រុកមង្គលបូរី កំលាំង៣ អង្គភាពមានកំលាំង អាវុធហត្ថស្រុក កំលាំងនគរបាល កំលាំង​សឹក​រងខេត្តបន្ទាយមានជ័យ និងកំលាំងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកមង្គលបូរី ជា​ច្រើន​រយនាក់ចូលរួមសហការណ៍គ្នាជួសជុលផ្លូវដែលខូចខាតនេះឡើងវិញដើម្បីធ្វើការសម្រួល ចរាចរណ៍ដល់ប្រជាពលរដ្ឋទាំង​២ឃុំ នៅព្រឹក ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០​ហើយ​ការ​ជួស​ជុលផ្លូវដែលខូចខាតដោយទឹកជំនន់នេះចំណាយថវិការបស់ខេត្ត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ទឹកជំនន់ឆ្នាំ២០២០នេះ ​ហេដ្ឋារចនាសម្ព័ន្ធ​ជន​បទ​នៅខេត្តបន្ទាយមានជ័យជាច្រើនត្រូវទទួលរងកាប៉ះពាល់ និងរខូចខាតដោយទឹកជំនន់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋមិនអាចធ្វើដំណើរនិងដឹកជញ្ជូនបានក្នុងនោះ​មាន​ទាំង៩ក្រុង ស្រុក ទឹកហូរកាត់ផ្លូវ ៧៤១កន្លែង មានប្រវែង ៤៩២.៥៣៣ម៉ែត្រ ខូតខាតខ្លាំង ជាងគេមាន ៣ក្រុង ស្រុក មានមង្គលបូរី ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ដែលត្រូវធ្វើការជួសជុលឡើងវិញ។

ចំណែកផ្លូវជនបទ ដែលខូចខាតធ្ងន់ធ្ងរជាងគេមានដូចជាផ្លូវបត់ត្រង់ ផ្លូវតាឡំ ផ្លូវចំណោម ផ្លូវ​សាយ​សាម៉ន​នៅ​ស្រុកមង្គលបូរី ផ្លូវស្រែល្អនៅស្រុកថ្មពួក ផ្លូវភ្នៀតនៅ​ក្រុងសិរីសោភ័ណ ផ្លូវ​តាផូ​នៅ​ស្រុក​ស្វាយចេក និងភ្នំស្រុកជាដើម។

លោកអ៊ុំរាត្រីបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្នុងស្រុក មង្គល​បូរីនេះ​ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្រោយពីទឹកជំនន់វាយ​បុកខ្លាំងកន្លង​មកនោះ​បានរងរនូវការ​ខូចខាត​យ៉ាងដំណំ ពិសេសគឺផ្លូវ ដែលត្រូវបានទឹកហូរកាត់​ផ្តាច់ ធ្វើឲ្យការធ្វើដំណើរដឹកកសិផលរបស់​ប្រជា​កសិករជួបការលំបាកនិងការជួយសង្រ្គោះប្រជាពលរដ្ឋមានជម្ងឺឈឺស្កាត់ត្រូវដឹកមកមន្ទីរពេទ្យជា​ដើម។

លោក​ អ៊ុំ រាត្រី​ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដោយមានការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងដើម្បីជាការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរនោះ លោក​បានដឹកនាំក្រុមការងារជួសជុលស្តារឡើងវិញនៅផ្លូវទាំង២ឃុំនេះឡើងវិញដោយការ រងការ​ខូចខាតប្រវែង ៣គីឡូម៉ែត្រ ដោយទឹកជំនន់កន្លងមកខ្លាំង។លោក អ៊ុំ រាត្រី​បានបញ្ជាក់​ទៀត​ថា​ថវិកា​ដែលត្រូវចំណាយក្នុងការជួសជុលផ្លូវនេះជាថវិការបស់ខេត្តចំណែកផ្លូវដែលខូចមិនទាន់ជួសជុលនោះនិងបន្តជួសជុលនៅពេលថ្ងៃមុខទៀតមិនទុកចោលទេគ្រាន់តែមុនក្រោយប៉ុណ្ណឹង៕

វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៥ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣៥ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម