ព័ត៌មានជាតិ
ពន្យារពេលការប្រកួតកីឡាទ្រីយ៉ាត្លុងជើងឯកថ្នាក់ជាតិនៅខេត្តកែប
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ប្រកាសពន្យារពេលនៃការប្រកួតកីឡាទ្រី យ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ នៅខេត្តកែប ដែលគ្រោងធ្វើនាចុងខែវិច្ឆិកានេះ ត្រូវបានលើកពេលទៅប្រកួតនាអំឡុងពាក់កណ្តលខែធ្នូ ឆ្នាំ២០២០វិញ ដោយសារតែអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល បញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា។
លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បញ្ជាក់ថា ការលើកពេលនេះ គឺដោយសារតែសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា អនុវត្តតាមវិធានការការពារជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក៏ដូចជារួមគ្នាបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា។

អគ្គលេខាធិការរូបនេះ បន្ថែមថា សហព័ន្ធគ្រោង នឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ដោយកំណត់ចំនួនកីឡាករ កីឡាការិនី ចូលរួមមានចំនួនតិចជាងឆ្នាំមុនៗ ប៉ុន្តែជាកីឡាករ កីឡាការិនី ដែលមានសមត្ថភាពខ្ពស់ៗ។ លោកបញ្ជាក់ទៀតថា ការកំណត់ចំនួនបែបនេះ គឺយើងចង់បានគុណភាព ព្រោះពេលវេលាកាន់ តែខើចសម្រាប់គោលដៅឆ្ពោះទៅចូលរួមប្រកួតប្រជែង ក្នុងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលរៀបចំធ្វើម្ចាស់ផ្ទះ។

លោក ងិន សុខបញ្ញា បន្ថែមថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធនឹងផ្តល់ឱកាសជូនដល់លោកគ្រូ អ្នក គ្រូជាគ្រូបង្វឹក ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនៅខេត្តកែប កាលពីខែតុលា ឆ្នាំ២០២០ ឲ្យចូលរួមជួយរៀបចំការប្រកួតឲ្យទទួលបានបទពិសោធន៍កាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺឲ្យគ្រូបង្វឹកនៅខេត្តកែបទាំងនោះ ទទួលបានជំនាញសម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានកំណត់ឲ្យប្រភេទកីឡាទ្រីយ៉ាត្លុងនេះ រៀបចំនៅខេត្តកែបនេះតែម្តង ដែលជាខេត្តមួយនេះអំណោយផលល្អដល់វិស័យកីឡាទ្រីយ៉ាត្លុង ដែលត្រូវហែលទឹក ជិះកង់ និងរត់៕
អត្ថបទ ៖ វិសិទ្ធ


-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


