ព័ត៌មានជាតិ
វិស័យឯកជន ព្រួយបារម្ភពីការបរិច្ឆេទសម័យប្រឡងឌីប្លូមនិងបាក់ឌុបនៅឆ្នាំនេះ
ភ្នំពេញ ៖ លោកហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានសំដែងនូវការព្រួយបារម្ភពីកាលបរិច្ឆេទនៃដំណើរការសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬឌីប្លូមនិងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅឆ្នាំនេះនៅមិនទាន់មានភាពច្បាស់លាស់ ស្របពេលដែលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅមិនទាន់បានបិទបញ្ចប់នៅឡើយ។
លោក បានមានប្រសាសន៍ថា កាលបរិច្ឆេទនៃការប្រឡងឌីប្លូមនិងការប្រឡងបាក់ឌុបនៅឆ្នាំនេះគឺជាកង្វល់របស់វិស័យឯកជនព្រោះលោកចាត់ទុកថាការបរិច្ឆេទនៃការប្រឡងឌីប្លូមនិងបាក់ឌុបគឺជារឿងសំខាន់ព្រោះថាវាជាកក្តាស្លាប់រស់នៃនិរន្តរភាពនៃឆ្នាំសិក្សា។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅដោយសារតែវិបត្តិជំងឺកូវីដ១៩ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន បានសម្រេចឲ្យបេក្ខជនប្រឡងឌីប្លូមដែលមិនបានចូលប្រឡងនិងបេក្ខជនប្រឡងធ្លាក់និងបេក្ខជនដែលបានដាក់ពាក្យប្រឡងបាក់ឌុបទាំងអស់ឲ្យជាប់ដោយស្វ័យប្រវត្តិដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងឡើយ។
យ៉ាងណាក៏ដោយ លោក រស់ សុ វាចា អ្នកនាំពាក្យ ក្រសួង អប់រំយុវជននិងកីឡាបានស្នើកុំឲ្យមានការព្រួយបារម្ភពីកាលបរិច្ឆេទនៃសម័យប្រឡងថ្នាក់ជាតិទាំងពីរនេះក្រសួងនឹងជម្រាបជូននាពេលក្រោយ។
លោកបានមានប្រសាសន៍ថា ចំពោះមុខនេះក្រសួងលើកទឹកចិត្តសិស្សានុសិស្ស និងបេក្ខជនប្រឡងទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រតាមអនឡាញ ថែរក្សាសុខភាព និងគាំទ្រគ្នាទៅវិញទៅមកខណៈពេលដែលកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងកូវីដ-១៩នៅឡើយ។
លោក បានបញ្ជាក់ថា ក្រសួងអប់រំនៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពប្រឡងឌីប្លូមនិងបាក់ឌុបដដែលបើទោះបីជាកម្ពុជាជួបប្រទះនឹងជំងឺកូវីដ-១៩ក៏ដោយ៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


