ព័ត៌មានជាតិ
បាត់ក្របី ៣ ក្បាល រត់ទៅប្តឹងសមត្ថកិច្ចពីរស្រុកចុះស្រាវជ្រាវទើបរកឃើញ
ខេត្តបាត់ដំបង÷ លោកវរសេនីយ៍ឯកស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែបានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះជាម្ចាស់សត្វក្របីទាំង៣ក្បាល សមត្ថកិច្ចជំនាញនៃអធិការស្រុកសង្កែខិតខំស្រាវជ្រាវរកមុខសញ្ញាគ្រប់តំបន់ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាជនរងគ្រោះជាបន្តបន្ទាប់។

រហូតដល់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១៥និ១០នាទី នគរបាលស្រុកគាស់ក្រឡ ដែលមានលោវិរសេនីយ៍ឯកប៉ាង ហៀង ជាអធិការនគរបាលស្រុក បានធ្វេីការស្រាវជ្រាវ រកឃេីញសត្វក្របីចំនួន០៣ក្បាល ដែលបានបាត់បង់ដោយករណីចោរកម្ម ក្នុងមូលដ្ឋានស្រុកសង្កែកន្លងមក ក៏បានសហការរវាងសមត្ថកិច្ចទាំង២ស្រុក ដើម្បីនាំយកសត្វក្របីមកប្រគល់ជូនម្ចាស់វិញ។
ប្រភពដដែលខាងលើ បានបញ្ជាក់បន្តថា ករណីចោរកម្ម(លួចសត្វក្របី)ខាងលើ បានកើតឡើងកាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២១ វេលាចន្លោះពីម៉ោង០៦និង០០នាទីយប់ រហូតដល់វេលាម៉ោង០៨និង០០នាទី ឈានចូលថ្ងៃទី២១ខែឧសភាឆ្នាំ២០២១ នៅចំណុចអូរដៃអំពិលទឹក ភូមិកំពង់ព្រះ ឃុំកំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបង បង្កឡើងដោយជនមិនស្គាល់អត្ដសញ្ញាណបានធ្វើសកម្មភាពលួចយកសត្វក្របីឈ្មោលចំនួន០៣ក្បាល ដែលជារបស់ជនរងគ្រោះឈ្មោះយឹង ឈៀក ភេទប្រុសអាយុ៥៦ឆ្នាំ មានទីលំនៅក្រុម០៦ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះស្រុកសង្កែ ខេត្ដបាត់ដំបង។
ក្រោយកេីតហេតុជនរងគ្រោះ បានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកសង្កែ ហេីយឆ្លងតាមរយៈការសហការណ៍ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទេីបឈានដល់ការរកឃេីញសត្វក្របីទាំង៣ និងបានប្រគល់ជូនជនរងគ្រោះជាម្ចាស់ក្របីវិញ។
លោកអធិការស្រុកបានបញ្ជាក់បន្តថា ចំណែកមុខសញ្ញាដែលជាជនសង័្សយក្នុងករណីខាងលើនេះ សមត្ថកិច្ចជំនាញនៃអធិការស្រុកបានកំណត់អត្តសញ្ញាណបានរួចរាល់ដែរ កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមផ្លូវច្បាប់៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


