Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកកត់ឆ្នោតកន្ទុយ លេខវៀតណាម៣នាក់នៅក្រុងបានលុង

បានផុស

នៅ

ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតនគិរី ដឹកនាំបញ្ជាកម្លាំងការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ចុះបង្ក្រាបទីតាំង ល្បែងស៊ីសងកត់ឆ្នោតវៀតណាម ក្នុងក្រុងបានលុង ឃាត់ខ្លួនអ្នកពាក់ព័ន្ធប្រុសស្រីចំនួន៣នាក់ និងដកហូតវត្ថុតាងបទ​ល្មើស​មួយ​ចំនួន​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងនគរបាលបានឲ្យដឹងថា ដោយមានបទបញ្ជា ពីឯកឧត្តមស្នងការនគរបាលខេត្ត និងសម្រប​សម្រួលនីតិវិធី ពីឯកឧត្តម ងិន ពេជព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញ​បានចុះបង្ក្រាបឃាត់ខ្លួនមនុស្សចំនួន៣នាក់ ឈ្មោះ លីណាវី ភេទស្រីអាយុ ៤៨ឆ្នាំ ឈ្មោះ ឆន ចាននី ភេទស្រី អាយុ៣៥ឆ្នាំ និងឈ្មោះ វ៉ា ធីណូ ភេទប្រុស អាយុ​៣៧ឆ្នាំ ទាំង៣នាក់ រស់នៅក្នុងក្រុងបានលង់។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបំពេញសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។ 

ដោយឡែកនៅមានទីតាំងល្បែងស៊ីសងតាមអនឡាញ និងល្បែងផ្សេងៗទៀត កម្លាំងនគរបាលកំពុងតែបន្តតាមអង្កេតដើម្បីឈានដល់ការចុះបង្ក្រាបជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម