Connect with us

ព័ត៌មានជាតិ

ទុស្សេខែភ្លើងឆេះតូបលក់ខោអាវក្នុងផ្សារអង្គតាសោមចំនួន២

បានផុស

នៅ

អគ្គិភ័យ​បានឆេះតូបលក់ខោអាវក្នុងផ្សារអង្គតាសោម ចំនួន២ បណ្ដាល​មក​ពី​ទុស្សេខ្សែភ្លើង​នៅ​វេលា​ម៉ោង​១៩៖៣០ នាទី យប់​ថ្ងៃទី ២៩ ខែ​ឧសភា​ ស្រុកត្រាំកក់ ខេត្តតាកែវ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីទទួលដំណឹងភ្លាមលោក​ឧត្តមសេនីយ៍ទោសុខសំណាងស្នងការនគរបាលខេត្តតាកែវ​ បានដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់និងមានការចូលរួមពីជំនាញពាក់ព័ន្ធផងដែរ​ ដោយបាន​បាញ់ពន្លត់​អគ្គិភ័យ​ឲ្យរលត់បានជាសា្ថពរទប់ស្កាត់ទាន់ពេលមិនឲ្យឆេះឆ្លងរាលដាលដល់តូបដទៃទៀត។ 

អគ្គិភ័យបានឆេះតូបលក់ខោអាវចំនួន៣តូបក្នុងនោះឆេះអស់ចំនួន២តូបទាំងស្រុង​ និង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្សឡើយ៕ អត្ថបទ៖​ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម