Connect with us

ព័ត៌មានជាតិ

មេឃុំផ្លូវទូកនិងប្រជាពលរដ្ឋសំណូមពរ ជួយជួសជុលផ្លូវលំក្នុងឃុំផ្លូវទូកដែលរងការ ខូច ខាតជាង ១០០ ម៉ែត្រ

បានផុស

នៅ

ផ្លូវលំគ្រួសក្រហមនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លា របស់ព្រះ មហាក្សត្រ សម្ដេចនរោត្តម សីហមុនី ដែលទើបនឹងសាងសង់ហើយក្នុងអំឡុង ឆ្នាំ២០២០ ក្នុងពេលនេះ បានរងការខូចខាតដោយអន្លើៗ ប្រមាណជាង ១០០ ម៉ែត្រ ។

ហេតុ​នេះ​អាជ្ញាធរ​ឃុំ​ផ្លូវទូក និងប្រជាពលរដ្ឋក្នុងឃុំសំណូមពរដល់រដ្ឋបាលខេត្ត មេត្តាជួយជួសជុល​កំណាត់ផ្លូវដែលរង​ការខូចខាតខាងលើនេះ ដោយអនុគ្រោះផងចុះ ដើម្បីជួយសម្រួល ដល់ការធ្វើចរាចរទៅ មក​របស់​ប្រជា​ពលរដ្ឋនៅក្នុងមូលដ្ឋានជាប់ដងទន្លេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងនិងផ្លូវខាងលើនេះ លោកឆេង ភាគ មេឃុំផ្លូវទូកនៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១នេះ បាននិយាយឲ្យដឹងថា ផ្លូវលំគ្រួសក្រហមមួយខ្សែខាងលើនេះ មានប្រវែង ១៤ ,២០០ គីឡូ ម៉ែត្រ គឺជាព្រះអំ ណោយដ៏ថ្លៃថ្លារបស់សម្ដេចព្រះបាទនរោត្ដម សីហមុនី ព្រះមហា ក្សត្រ​នៃ​ព្រះរា​ជាណាចក្រកម្ពុជា ដែលក្រុមការងារសម្ដេចឪបានជួយកសាងនៅក្នុងអំឡុងឆ្នាំ ២០១៨ និង ២០១៩។

ប៉ុន្តែដោយសារភ្លៀងផ្គរក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ បានធ្វើឲ្យផ្លូវលំខាងលើនេះ រងការខូចខាតដោយអន្លើៗជាង ១០០ម៉ែត្រ។

ដោយឡាយនៅក្នុងអំឡុងឆ្នាំ២០២០ អាជ្ញាធរឃុំបានរៃអង្គាសគ្នានៅក្នុងមូលដ្ឋានជួសជុលផ្លូវខាង លើនេះអស់ទឹកប្រាក់ចំនួន៧លានរៀល រួចម្ដងមកហើយ ប៉ុន្តែការជួ សជុលនេះ មិនបានរួចរាល់ជាស្ថា ពរនោះទេ គឺនៅសល់ការ​ខូចខាតប្រមាណជាង ១០០ ម៉ែត្រទៀត។

អាស្រ័យហេតុនេះអាជ្ញាធរឃុំ និងប្រជាពលរដ្ឋនៅក្នុងឃុំ សំណូមពរដល់រដ្ឋបាលខេត្ត ស្រុក និងមន្ទីរ សាធារណការខេត្ត មេត្តាជួយជួស ជុលកំណាត់ផ្លូវដែលខូចខាតខាង លើនេះដោយសេចក្តីអនុគ្រោះ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម