ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូន វិញ្ញាណក្ខន្ធ សម្តេចជា ស៊ីម
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទាន និងរាប់បាត្រព្រះសង្ឃ ១០៨ អង្គ ដើម្បីឧទ្ទិសមហាកុសលជូនចំពោះ វិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម នាល្ងាចថ្ងៃសៅរ៍ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។


ក្នុងនាមរាជរដ្ឋាភិបាលលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក៏បានឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធបុព្វបុរសជំនាន់មុនៗ ដែលបានបូជាជីវិតក្ នុងកាតព្វកិច្ចការពារជាតិនិងទឹកដីមាតុភូមិ ក្នុងពិធីបុណ្យទក្ខិណានុប្បទាន និងរាប់បាត្រព្រះសង្ឃ ១០៨ អង្គ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសមហាកុសលជូនចំពោះ វិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភាជាតិនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ញ៉ែម សឿន ជាស៊ីម ផងដែរ៕

អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


